តារាងតម្លៃប្រេងឥន្ធនៈលក់រាយតាមបណ្តាស្ថានីយ៍ប្រេងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១២ ខែមេសាដល់ថ្ងៃទី២១ ខែមេសា

ថ្ងៃអង្គារ ទី ១១ មេសា ២០១៧​
590

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី២១ ខែមេសា មានដូចជា៖
១-តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៧០០រៀលក្នុង១លីត្រ
២-តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៧៥០រៀលក្នុង១លីត្រ
៣-តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៣៥០រៀលក្នុង១លីត្រ៕

 

បញ្ចេញយោបល់