នៅក្នុងដំណើរនៃសង្គ្រាមស៊ីវិលស៊ីរី ក្រុមអ្នកសង្កេតការណ៍ និងអ្នកវិភាគបានធ្វើការជាច្រើននៃសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ប្រទេសស៊ីរី ដោយមានទាំងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋអ៊ីស្លាម របស់ប្រទេសអ៊ីរ៉ង់។ ខណៈពេលដែលប្រទេសទាំងពីរនេះបានបន្តជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងរបស់លោក Bashar al-Assad ដើម្បីស្ថិតនៅក្នុងអំណាច ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនត្រឹមជាមិត្តភក្តិនៅក្នុងគ្រាកំសត់នោះទេ។ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយជា មួយប្រព័ន្ធផ្សព្វផ្សាយរបស់ចិនកាលពីខែមុន ដែលប្រធានាធិបតីស៊ីរីបានហៅចិនថា «ជាមិត្តភក្តិពិតប្រាកដ ជាមិត្តដែលអ្នកអាចពឹងផ្អែកបាន»។
ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងចិន និងស៊ីរី
ទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិន និងស៊ីរីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៦។ ៧ ឆ្នាំក្រោយមក នៅឆ្នាំ១៩៦៣ រដ្ឋាភិបាលនិយមកណ្តាលរបស់ស៊ីរី ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារមួយដោយមន្ត្រីក្រោមការឧបត្ថម្ភរបស់គណបក្ស Syrian Arab Ba’ath ដែលបានគ្រប់គ្រងអូសបន្លាយបន្តរហូតដល់ឥឡូវនេះ។ ស្រដៀងគ្នាទៅនឹងគណបក្ស Ba’ath Party របស់លោកSaddam Hussein នៅអ៊ីរ៉ាក់ ដែលជាក្រុមបណ្តាញអារ៉ាបនៅស៊ីរី ដែលរបៀបគ្រប់គ្រងបែបសង្គមនិយម។
ដោយបំណងចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងរដ្ឋសង្គមនិយមផ្សេងទៀត ដែលរដ្ឋាភិបាល ក្រុងប៉េកាំងបានបង្កើន ១៦ លានដុល្លារអាមេរិកក្នុងការផ្តល់ជំនួយទៅឱ្យគណបក្សដែលកំពុងចាប់កំណើតនៅឆ្នាំ១៩៦៣។ នៅឆ្នាំ១៩៦៩ រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ីរីលោក Hafez al-Assad បានយល់អំពីតម្លៃនៃការប្រើប្រាស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តមួយ ដើម្បីប្រឆាំងទៅនឹងការជ្រៀតជ្រែកពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅពេលដែលគាត់បានបញ្ជូនអនុប្រធានរបស់គាត់គឺលោក Mustafa Tlass ទៅកាន់ចិនដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងទិញដូរអាវុធ។ មួយឆ្នាំក្រោយមក គាត់បានរៀបចំធ្វើរដ្ឋប្រហារមួយនៅក្នុងគណបក្ស Ba’ath របស់ស៊ីរី ហើយក្រុមគ្រួសាររបស់លោក al-Assad បានកាន់អំណាចចាប់តាំងពីពេលនោះមក។
ពេញមួយទសវត្សរ៍នៅឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ទំនាក់ទំនងរបស់ស៊ីរីជាមួយចិនមានភាពស្និទស្នាល ប៉ុន្តែផ្នែកនយោបាយ និងសេដ្ឋកិច្ចមានកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការរលំរលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ នោះ រដ្ឋាភិបាលទីក្រុងដាម៉ាសបានចាប់ផ្តើមងាកទៅរកទិសខាងកើត ដោយសម្លឹងមើលឆ្ពោះទៅរដ្ឋាភិបាលទីក្រុងប៉េកាំងសម្រាប់ការគាំទ្រ។ បន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០០៤ របស់លោក Bashar al-Assad ទៅកាន់ទីក្រុងប៉េកាំងនោះ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចបានកើនឡើង ដោយការវិនិយោគរបស់ចិនរាប់រយលានដុល្លារអាមេរិកចូលទៅក្នុងឧស្សាហកម្មប្រេងរបស់ស៊ីរី។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៧៤ លានដុល្លារអាមេរិកក្នុងឆ្នាំ២០០០ រហូតដល់ ២,២៧ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០១០ ដែលធ្វើឱ្យចិនជាដៃគូពាណិជ្ជកម្មសំខាន់បំផុតទី៣ របស់ប្រទេសស៊ីរី។
ខណៈពេលនេះ បានបង្កើតសុច្ឆន្ទៈឆ្ពោះទៅរកទីក្រុងប៉េកាំង ក្នុងចំណោមសមាជិកដ៏សំខាន់ នៃវិស័យសេដ្ឋកិច្ច និងនយោបាយរបស់ស៊ីរី អតីតនៅតែស្ថិតក្រោមបង្គាប់រុស្ស៊ី និងអ៊ីរ៉ង់សម្រាប់គ្រួសាររបស់លោក al-Assad ។
សង្គ្រាមស៊ីវិល
ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមស៊ីវិលដែលបានធ្វើឱ្យឆាប់ឆេះនៅស៊ីរីនោះ ចិនបានប្រកាន់យកចំពោះយុទ្ធសាស្ត្រនេះនូវរបៀបការទូតដោយប្រុងប្រយ័ត្នលក្ខណៈធម្មតា។ កត្តាមួយចំនួនដែលធ្វើឱ្យឥរិយាបថរបស់ទីក្រុងប៉េកាំងទៅកាន់ទីក្រុងដាម៉ាសនោះ។ ទី១ នៅក្នុងស្ថានភាពនៃសង្រ្គាមស៊ីវិល របបនេះមានការប្រែប្រួល ហើយការប្រយុទ្ធនៅលីប៊ី ដែលប្រទេសនេះជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់បំផុតរបស់ចិន ដែលធ្វើឱ្យក្រុងប៉េកាំងមានជំហរប្រឆាំងទៅនឹងអន្តរាគមន៍ពីលោកខាងលិច។
ទី២ ជោគជ័យរបស់ Assad ណាមួយជាការពង្រឹងជំហរនៅក្នុងតំបន់នៃប្រទេសអ៊ីរ៉ង់ ដែលចិនមើលឃើញអ៊ីរ៉ង់ថា ជាប្រទេសដើម្បីទប់ទល់ទៅនឹងការត្រួតត្រាគ្រប់ដណ្តប់របស់អាមេរិកនៅក្នុងឈូងសមុទ្រពែក។
ប៉ុន្តែចិនមិនទាន់បានចាត់វិធានការធ្ងន់ធ្ងរណាមួយ ចំពោះប្រទេសស៊ីរីដែលទៅហួសពីការគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតនៅឡើយ ដោយបង្ហាញអំពីភាពមន្ទិលសង្ស័យថា តើខ្លួននឹងមានបំណងល្អទំហំប៉ុណ្ណាដើម្បីការពាររបប Assad ។ ចំណុចសំខាន់នៃការគាំទ្ររបស់ខ្លួនបានកើតមានកាលពីខែសីហា ឆ្នាំ២០១៦ នៅពេលដែលចិនបានប្រកាសបំណងរបស់ខ្លួនដើម្បីជួយផ្តល់ជំនួយមនុស្សធម៌ និងការហ្វឹកហ្វឺនចំពោះរបប Assad ។
ការគាំទ្ររបស់ចិនហាក់បីដូចជាមើលឃើញខ្លាំងណាស់ទៅលើស្ថានភាពដែលថា របប Assad កំពុងតែយកជ័យជំនះទៅលើសង្គ្រាមនេះ។ ដូច្នេះបើក្នុងករណី Assad ទទួលជ័យជំនះវិញ រុស្ស៊ី និងអ៊ីរ៉ង់ នឹងទំនងជាចូលមកគ្រប់ដណ្តប់នយោបាយការបរទេសរបស់របប Assad ។ ទោះជាយ៉ាងណាក៏ដោយ វាទំនងជាចិននឹងចាប់ផ្តើមការកសាងស៊ីរីនៅកំពុងផែចេញពីគំនរផេះផង់ដែលធ្វើឱ្យខ្លួនមានស្ថានភាពកាន់តែហ្នឹងនរ និងមានលក្ខណៈជាយុទ្ធសាស្ត្រនៅក្នុងកិច្ចការប្រទេសស៊ីរី៕
ប្រភព : ASIA TIMES