គណៈកម្មាធិការជាតិ​វាយតម្លៃ​ទីក្រុងស្អាត​ ជូនដំណឹង​ស្តីពីការ​បញ្ជ្រាប​ការយល់ដឹង​ និងសម្អាតក្រុង​

ថ្ងៃអង្គារ ទី ១១ មេសា ២០១៧​
217

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមានកិត្តិយសជម្រាបជូនលោកអភិបាលខេត្ត នៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យបានដឹងថា ដើម្បីពង្រឹងភាពស្អាតនៅតាមទីសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ គ-ស ២០១៧ ខាងមុខនេះ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជូនដំណឹងដល់លោកអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ២៥ ផ្សព្វផ្សាយ និងធ្វើការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យចូលរួមក្នុងការថែរក្សាសោភណ្ឌភាព ភាពស្អាត ភាពបៃតង ព្រមទាំងចាត់វិធានការគ្រប់រូបភាពដើម្បីរក្សាឲ្យបានអនាម័យ ការទុកដាក់សំរាមនៅតាមទីសាធារណៈ និងចាត់បញ្ជូនឲ្យមានអ្នកសម្អាតនៅតាមទីសាធារណៈ ជាប្រចាំក្នុងរយៈពេល០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

ចែករំលែក

បញ្ចេញយោបល់