ក្រសួងការបរទេស ចេញផ្សាយឯកសារដ៏សំខាន់ចំនួន១៧ទំព័រ ជាមួយចំណងជើងថា «ប្រាប់ពីការពិត» ដើម្បីស្រាយបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយនៅកម្ពុជា

ថ្ងៃអង្គារ ទី ១១ មេសា ២០១៧​
251

នៅរាត្រីឆ្លងចូលថ្ងៃ១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយនូវឯកសារដ៏សំខាន់ចំនួន១៧ទំព័រ ជាមួយចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» នេះបើយោងតាមឯកសាររបស់ក្រសួងការបរទេសកម្ពុជា។

ការចេញផ្សាយនូវឯកសារដ៏សំខាន់របស់ក្រសួងការបរទេសនេះដោយហេតុថា៖ «ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជា គឺជាប្រធានបទនៃការធ្វើយុទ្ធនាការបំភ្លៃព័ត៌មាន ដឹកនាំដោយរដ្ឋាភិបាល និងអង្គការបរទេសមួយចំនួនដែលបានមួលបង្កាច់អំពីតថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្នុងគោលបំណងបង្ហាញរូបភាពអវិជ្ជមានអំពីកម្ពុជានិងដាក់កំហុសមកលើរាជរដ្ឋាភិបាល»។

រាជរដ្ឋាភិបាល សូមចេញផ្សាយនូវឯកសារក្រោមចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» ដើម្បីស្រាយបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយ៖

ចែករំលែក

បញ្ចេញយោបល់