ហ្វេសប៊ុកសីហា៖ អ្នកណាទិញLike ពី Facebook ?

ថ្ងៃចន្ទ ទី ១០ មេសា ២០១៧​
144

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក សី ហា បានបង្ហោះផ្សាយអត្ថបទដោយ ដាក់ចំណងជើងថា «អ្នកណាទិញ Like ពី Facebook ?» ដែលមានខ្លឹមសារដូចខាងក្រោម៖

មួយរយៈចុងក្រោយនេះ ផេកសីហា​យើងខ្ញុំចេះតែនៅមិនសុខ ព្រោះឃើញគេបង្ហោះរឿងទិញ Like ពី Facebook ដែលធ្វើឱ្យខ្ញុំនឹកឃើញ ថាកាលពីពេលកន្លងទៅសើមៗនេះ ខ្ញុំបានចូលទៅក្នុង E-mail របស់បុរសម្នាក់ឈ្មោះ អ៊ុង ជុងលាង ហៅម៉ាប់ដែលកំពុងរត់គេចខ្លួនពីដីកាចាប់ខ្លួនរបស់តុលាការហើយដែលជា ប្រធានគ្រប់គ្រងផ្ទាល់ Facebook របស់លោក សម រង្ស៊ី ។

នៅក្នុងEmailនោះ យើងខ្ញុំបានឃើញ លោក សម រង្ស៊ី មានទំនាក់ទំនងជាញឹកញាប់ណាស់ជាមួយយុវជនម្នាក់នេះ ដែលភាគច្រើនគឺជាការរាយការណ៍ពីគម្រោងចំណាយផ្សេងៗ ដែលប្រធានគ្រប់គ្រងFacebook របស់លោក សម រង្ស៊ី ម្នាក់នេះបានរាយការណ៍ដើម្បីសុំលុយ។ វាមានទាំងការឆ្លើយតបពីលោក សម រង្ស៊ីថា ខ្ញុំសប្បាយចិត្តណាស់ដែលចំនួន Like ក្នុង Facebook កើនឡើងយ៉ាងខ្ពស់។ ដូច្នេះទោះចាយអស់ប៉ុន្មានក៏អស់ទៅ ហើយបើខ្វះខាតប៉ុន្មាន ខ្ញុំនឹងទៅសុំពីក្រៅប្រទេសមកទៀត។

ខ្ញុំក៏ចង់រំលឹកនិងជូនយោបល់ទៅលោក សម រង្ស៊ី បន្តិចថា កុំឱ្យក្មេងៗក្រោមបង្គាប់បោកបានស្រួលៗពេក គឺគ្រាន់តែចង់ប្រាប់ថា បើតាមលក្ខណៈបច្ចេកទេសកាលពីជំនាន់នោះបើចង់ទិញ like ពីក្រុមហ៊ុន Facebook ត្រឹមប៉ុន្មានលាន Likeហ្នឹង ក៏មិនត្រូវចំណាយច្រើនអស់រាប់សែនដុល្លារបែបនេះនោះទេ។ សូមផ្តាំទៅលោកផងថា បើចង់ដឹងពីល្បិចក្នុងការទិញLikeឱ្យបានច្រើន និងអស់លុយតិច សូមរកវិធីទាក់ទងមកសួរផេកសីហាយើងខ្ញុំណារឿងទិញ Like ពី ក្រុមហ៊ុន Facebook ?

ខាងក្រោមនេះគ្រាន់តែជាការទម្លាយបន្តិចបន្ទួចនូវរបាយការណ៍ចំណាយរយៈពេលតែ៤សប្តាហ៍និងរូបភាពមួយចំនួនរវាង លោក សម រង្ស៊ី និងអ៊ុង ជុងលាង ហៅម៉ាប់ដែលជាអ្នកគ្រប់គ្រងផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ប៉ុណ្ណោះ!

ចែករំលែក

បញ្ចេញយោបល់