លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា បញ្ជូនកងយោធពលខេមរភូមិន្ទទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ

ថ្ងៃចន្ទ ទី ១០ មេសា ២០១៧​
156

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានលើកឡើងថា  កម្ពុជា បញ្ជូនកងយោធពលខេមរភូមិន្ទ​ទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោក បានលើក​ឡើងដូច​នេះនៅ​ក្នុងសារលិខិតអបអរសាទរ​ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ប្រពៃ​ណី​ជាតិ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងយោធពល​ខេមរភូមិន្ទជាបន្តបន្ទាប់ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋអារ៉ាប់ស៊ីរី សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋស៊ូដង់ សាធារណរ​ដ្ឋ​ម៉ាលី សាធារណរដ្ឋសាយប្រឺស សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងសាធារណ​រដ្ឋលីបង់​បាន​ចំនួន ៣១៧៧នាក់ (ស្រី ១៤៧នាក់)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាត្រូវបាន អង្គការសហប្រជាជាតិវាយតម្លៃជាប្រទេសជាប់លំដាប់ថ្នាក់លេខ៣៥ ក្នុងចំណោម១២១ ប្រទេស និងលំដាប់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេស នៅក្នុងសហគមន៍អាស៊ាន ដែលបាន បរិច្ចាគកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ចែករំលែក

បញ្ចេញយោបល់