លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ថ្ងៃចន្ទ ទី ១០ មេសា ២០១៧​
197

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារលិខិតជូនពរជនរួមជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលជាទិវាដ៏មហាប្រសើរ​ដែល​ប្រជា​ពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកប​ដោយ​ក្តីសោមនស្សរីករាយសិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងគ្រួសារ និងសង្គម​ជាតិ​ទាំងមូល។

សូមទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និង​ប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយ​សេចក្តី​សុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរតរៀងទៅ។

ចែករំលែក

បញ្ចេញយោបល់