កិច្ចប្រជុំនាពេលខាងមុខរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង បន្ទាប់ពីមានការបរាជ័យផ្នែកថែទាំសុខភាពនៃរដ្ឋការលោក Trump នៅក្នុងសភា។ ភាពបរាជ័យផ្នែកនយោបាយក្នុងស្រុកនេះ នឹងបានធ្វើឱ្យមានផលវិបាកដល់សន្តិសុខជាតិយ៉ាងខ្លាំង ប្រសិនបើប្រធានាធិបតីរូបនេះមិនអាចបង្ហាញកម្លាំងភ្លាមៗនៅលើឆាកអន្តរជាតិ។
ស្ថានភាពនាពេលបច្ចុប្បន្នបានបង្ហាញឱ្យឃើញពីថាមពលអវិជ្ជមាននៃការបង្កើនទំនុកចិត្តរបស់ប្រធានាធិបតី Ronald Reagan បន្ទាប់ពីគាត់បានគំរាមកំហែងដ៏គួរឱ្យតក់ស្លុត ដែលបានបណ្តេញអ្នកគ្រប់គ្រងចរាចរណ៍អាកាសកាលពីឆ្នាំ១៩៨១។
បណ្តារដ្ឋាភិបាលបរទេស ទាំងសម្ព័ន្ធមិត្ត និងគូប្រជែងបានកត់សម្គាល់លើប្រធានាធិបតីថ្មីដែលមានការសម្រេចចិត្តដោយគ្មានភាពរារែក។ ពេញមួយយប់ គាត់ទទួលបានរូបភាពជាមេដឹកនាំដែលហ្មត់ចត់ និងមានសមត្ថភាព ដែលបានធ្វើសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ និងបានអនុវត្តន៍វា។
សារដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់របស់លោក Trump ទៅកាន់លោក Xi ជាមួយនឹងជាវិធានការដែលអនុវត្តន៍យ៉ាងត្រឹមត្រូវ គឺចាំបាច់ខ្លាំងណាស់នាពេលឥឡូវនេះ។ ទង្វើ ឬក៏សេចក្តីប្រកាសរបស់ប្រធានាធិបតីមុនពេលកិច្ចប្រជុំនៅឯ Mar-a-Lago អាចបង្កើតសារដ៏ត្រឹមត្រូវ ដែលអនុញ្ញាតឱ្យប្រធានាធិបតីរូបនេះដើរចូលទៅក្នុងបន្ទប់ និងចរចាពីតួនាទីនៃកម្លាំង។
មានបញ្ហាជាបន្តបន្ទាប់ដែលគាត់អាចជ្រើសរើស។
គាត់អាចចាប់ផ្តើមជាមួយនឹងបញ្ហា «គោលនយោបាយចិនតែមួយ» ដែលគាត់ត្រូវបានគេចោទប្រកាន់ថាបានកកូរកកាយលើបញ្ហាដែនទឹក បន្ទាប់មក ដកខ្លួនវិញយ៉ាងអាម៉ាស់។
គាត់គួរតែបញ្ជាក់ពីជំហររបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលសហរដ្ឋអាមេរិកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជាប្រជាជាតិដែលគ្រប់គ្រងដោយបក្សតែមួយ។
ប្រធានាធិបតីចាំបាច់ត្រូវតែតែរំលឹកលោក Xi ថា ស្ថិតក្រោមច្បាប់ស្តីពីទំនាក់ទំនងរបស់កោះតៃវ៉ាន់នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីកំណត់ពីអនាគតរបស់កោះតៃវ៉ាន់ តាមមធ្យោបាយសន្តិវិធីដទៃទៀត រាប់បញ្ចូលទាំងការធ្វើពហិការ ឬការហ៊ុំព័ទ្ធសេដ្ឋកិច្ច ដែលជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃតំបន់ប៉ាស៊ីហ្វិកខាងលិច និងធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក៕
ប្រភព: The Diplomat ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧