ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី និងចិន បន្តអន្តរាគមន៍ពលករខ្មែរ៦នាក់ឱ្យវិលត្រឡប់មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់ទៅធ្វើនៅទីនោះ

ថ្ងៃសុក្រ ទី ៧ មេសា ២០១៧​
125

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងចិន បានបន្តជួយពលករខ្មែរ៦នាក់ឱ្យវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ពលករទាំង៥នាក់ មានពលករ២រូប បានធ្វើដំណើរមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ចំណែកពលករ៣រូបទៀត នឹងធ្វើដំណើរមកដល់កម្ពុជា នៅវេលាម៉ោង១៧៖៣៥នាទីតាមជើងយន្តហោះ MH ២៧១៥។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់