ចំនួនមនុស្សស្លាប់ក្នុងគ្រោះធម្មជាតិទឹកជំនន់ និងបំណាក់ដីនៅប្រទេសកូឡុំប៊ីបានកើនឡើងដល់៣០១នាក់

ថ្ងៃសុក្រ ទី ៧ មេសា ២០១៧​
97

កូឡុំប៊ី៖ ទាហានបានចូលរួមក្នុងសកម្មភាពជួយសង្គ្រោះពលរដ្ឋក្នុងទីក្រុងមូកាវជាទីដែលបំណាក់ដីដ៏អាក្រក់បានបំផ្លាញសហគមន៍មួយចំនួន និងឆក់យកជីវិតមនុស្ស ៣០១នាក់ ខណៈសត្វពាហនៈខ្វះខាតអាហារនិងជម្រក។

ក្រុមអ្នកស្ម័គ្រចិត្តបានជួយដឹកជញ្ជួនសត្វឆ្មា និងសុនខទៅកាន់ជម្រក ជាទីដែលទាហានបានទទួលជំនួយទឹក អាហារ និងវ៉ាក់សាំង និងថ្នាំសង្កូវការពារមេរោគប៉ារ៉ាស៊ីតពីនគរបាល។

កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះទឹកតាមទន្លេមួយចំនួន បានហក់ឡើងពេញប្រៀបច្រាំងជាហេតុរុញច្រានទឹក ល្បាប់ និងកម្ទេចផ្សេងៗគ្របសង្កត់លើផ្លូវ និងហូរចូលទៅក្នុងផ្ទះ ខណៈមនុស្សកំពុងលង់លក់ក្នុងដំណេក ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងក្នុងទីក្រុងភាគខាងត្បូងមួយនេះ៕

ចែករំលែក

បញ្ចេញយោបល់