បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
789

បើទុកជាព្រះពុទ្ធមិនត្រាស់ដឹងក្នុងលោក ក៏ព្រះធម៌នៅតែមានក្នុងលោក ព្រោះព្រះធម៌គឺជាច្បាប់ធម្មជាតិ ដែលតាំងនៅជានិច្ចលើលោកសន្និវាសនេះ ប៉ុន្តែបើគ្មានព្រះពុទ្ធទេ ក៏មិនអាចមានជនណាម្នាក់អាចរកឃើញសច្ចធម៌មកសំដែងដល់សត្វលោកបានឡើយ។ បើព្រះធម៌ត្រូវបានសំដែងហើយ ប៉ុន្តែសត្វលោកមិនយកចិត្តទុកដាក់សិក្សា បដិបត្តិទេ ក៏មិនបានមគ្គផល ឬប្រយោជន៍តាមធម៌ដែលគួរបាននោះដែរ។ ហេតុនេះហើយទើបមានពុទ្ធគាថាទ្រង់រំលឹកដាស់តឿនដូចតទៅនេះ៖

ពហូនិ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា, ឥត្ថីនំ បរិសានញ្ច យេ តេ សាសនការកា ។ ព្រះតថាគតទាំងឡាយកើតឡើងដើម្បីប្រយោជន៍ដល់ជនច្រើនគ្នា គឺស្ត្រី និង បុរស ដែលជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គ។ ខុ.ថេរ (ខុទ្ទកនិកាយ ថេរគាថា)

យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ, ស វេ ធម្មធរោ ហោតិ យោ ធម្មំ ន បមជ្ជតិ ។ អ្នកណាស្តាប់នូវធម៌សូម្បីបន្តិចបន្តួច តែឃើញធម៌ដោយនាមកាយ ពុំនោះសោតអ្នកណាមិនប្រមាទក្នុងធម៌ អ្នកនោះឯងទើបឈ្មោះថាជាអ្នកទ្រទ្រង់ធម៌។ ខុ.ធ (ខុទ្ទកនិកាយ ធម្មបទ)

យេ ច ខោ សម្មទក្ខា តេ ធម្មេ ធម្មានុវត្ថិនោ, តេ ជនា បារមេស្សន្តិ មច្ចុធេយ្យ សុទុត្តរំ។ ពួកជនណាប្រព្រឹត្តតាមធម៌ដែលព្រះតថាគតសំដែងល្អហើយ ពួកជននោះនឹងឆ្លងលំនៅនៃមច្ចុ ដែលគេលំបាកឆ្លងក្រៃពេក ហើយដល់នូវត្រើយគឺព្រះនិព្វាន។ ខុ.ធ (ខុទ្ធកនិកាយ ធម្មបទ)

ប្រភព
ដោយ៥០០០ឆ្នាំ

ចែករំលែក

បញ្ចេញយោបល់