ការកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នាសប្តាហ៍នេះគឺប្រហែលជានឹងកើតឡើង។ លោក Trump នឹងបានឡើងកាន់តំណែងរយៈពេលមួយរយថ្ងៃពេញហើយ។ នៅក្នុងខែមីនា ប្រទេសចិនបានកោះប្រជុំសភាប្រជាជនរបស់ខ្លួន ដែលជាឱកាសសម្រាប់មេដឹកនាំរដ្ឋាភិបាលកម្រិតផ្សេងៗគ្នាដើម្បីសម្រុះសម្រួលនូវយុទ្ធវិធីមួយចំនួនក្នុងការគ្រប់គ្រងប្រទេសចិនសម្រាប់រយៈពេលមួយឆ្នាំទៀត។ រយៈពេលពីរថ្ងៃដែលត្រូវបានគេត្រៀមទុកសម្រាប់ឱកាសនេះ គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្តដើម្បីទទួលបានទៅតាមគោលដៅរបស់ពួកគេរៀងៗខ្លួន។ រដ្ឋមន្រ្តីការបរទេស លោក Rex Tillerson បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីដើមខែមីនា គឺបានធ្វើឱ្យអ្នកសង្កេតការណ៍មានការភ្ញាក់ផ្អើល ទាំងខាងចិន និងអាមេរិក ដោយលើកឡើងម្តងហើយម្តងទៀតពីចំណុចដែលត្រូវពិភាក្សាគ្នារបស់ចិនស្តីពីការរៀបចំឱ្យមានទំនាក់ទំនងទ្វេភាគី។ ប៉ុន្តែបរិយាកាសនៅជុំវិញទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគឺនៅតែផុយស្រួយ។ បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានកើតឡើងកន្លងមក លោក Trump ត្រូវតែព្យាយាមបង្ហាញថា សហរដ្ឋអាមេរិកអាចក្រោកឈរឡើងទប់ទល់នឹងចិន។ កិច្ចប្រជុំរវាងលោក Xi និងលោក Trump គឺជាការគិតដ៏វាងវៃដើម្បីដោះស្រាយបញ្ហាចំនួនបី ដើម្បីធ្វើឱ្យទំនាក់ទំនងចាប់ផ្តើមដើរលើផ្លូវដែលត្រឹមត្រូវ។ ទី១ ប្រទេសចិនចាំបាច់ត្រូវតែផ្អែកលើហេតុផលក្នុងការដោះស្រាយនូវឥទ្ធិពលរបស់អាមេរិកនៅតំបន់អាស៊ី។ ទី២ បំណងប្រាថ្នារបស់ចិនសម្រាប់ពាណិជ្ជកម្មដែលមានស្ថិរភាព និងទំនាក់ទំនងផ្នែកវិនិយោគទុនជាមួយនឹងសហរដ្ឋអាមេរិកនឹងកាន់តែស្រួលប្រាស្រ័យទាក់ទងគ្នាជាងមុន ប្រសិនបើផ្នែកការទូតរបស់ខ្លួនអាចគាំទ្រជនជាតិអាមេរិកដែលមានអារម្មណ៍ថាត្រូវបានមើលរំលងដោយកម្លាំងនៃសកលភាវូបនីយកម្ម។ នេះអាចផ្តើមដោយការទទួលស្គាល់ថា ប្រវត្តិសាស្រ្តនៃសកលភាវូបនីយកម្មបានក្លាយទៅជាផ្នែកមួយនៃការផ្ទេរទ្រព្យសម្បត្តិពីប្រទេសអ្នកមានទៅកាន់ប្រទេសអ្នកក្រនៃពិភពលោករបស់យើង។ ទីបញ្ចប់ នៅឯកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋ Florida លោក Trump អាចត្រូវបានគេមើលឃើញថា មិនមានការបន្ទន់ឥរិយាបទទៅលើប្រទេសចិន ដោយអ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅតំបន់អាស៊ី។ នៅឯកិច្ចប្រជុំនេះ ខាងភាគីចិនគួរតែបង្ហាញឱ្យលោក Trump ឃើញថា ការវិវត្តនៃទំនាក់ទំនងដ៏រលូនរវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់អាស៊ី គឺមានលក្ខណៈវិជ្ជមានសម្រាប់ចិន៕
ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ និងទំនៀមចូលឆ្នាំ (មានវីដេអូ)
ថ្ងៃព្រហស្បតិ៍ ទី ៤ មេសា ២០១៩
បញ្ជីរាយព្រះនាម ព្រះមហាក្សត្រខ្មែរ សោយរាជ្យតាំងពីសតវត្សទី១នៃគ្រឹស្ដសករាជ រហូតសព្វថ្ងៃ
ថ្ងៃសុក្រ ទី ២៤ កុម្ភៈ ២០១៧
គំនូរ បរិយាយអំពី ជីវភាពរស់នៅសម័យអង្គរ
ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦
អត្ថបទអប់រំ៖ ពលរដ្ឋល្អ
ថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា ២០១៦