លោកកអ្នកមិនធ្លាប់ដឹង រឿងព្រេងនិទានមួយល្បីល្បាញនៅសម័យអង្គរ

ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​
259

ប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ គឺព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅចុង ស . វ ទី ១២ ដើម ស . វ ទី១៣ បានបន្សល់ទុកនូវ រឿងព្រេងនិទានបុរាណមួយតាមបែបព្រហ្មញ្ញសាសនាដែលមានប្រភព ចេញពីប្រទេសឥណ្ឌា ។ តាមរយៈរូបចម្លាក់បុរាណដែលបង្ហាញពីរឿងព្រេង និទាននេះបានធ្វើឲ្យយើងចាត់ទុកថា រឿងព្រេងនិទានខ្មែរបុរាណមួយនេះមានភាពល្បីល្បាញបំផុតនៅសម័យ អង្គរ ។ បើពុំដូច្នោះទេ គេពិតជាមិន ឆ្លាក់វានៅលើជញ្ជាំងប្រាសាទសិលាខ្មែរឡើយ ។
រឿងព្រេងនិទានដែលមានរូបចម្លាក់នៅថែវខាងត្បូង ស្លាបឈាងខាងកើតនៃ ប្រាសាទបាយ័ននោះ គឺជារឿងព្រេងមួយដែលមានឈ្មោះថា ’ ព្រះ ប្រដ្យកម្ម ” ។ រឿងព្រេងនេះ បង្កប់នូវអាថ៌កំបាំងពាក់ព័ន្ធទៅនឹងប្រវត្តិ របស់ព្រះមហាក្សត្រមួយព្រះអង្គដែលមុនឡើងសោយរាជ្យសម្បត្តិត្រូវបាន គេបណ្តែតចោលតាមសមុទ្រ រួចហើយត្រូវបានត្រីធំមួយស៊ីតែមិនស្លាប់ ។
តាមការស្រាវជ្រាវបានឲ្យដឹងថាព្រះប្រដ្យកម្ម គឺជាព្រះរាជបុត្រដ៏ឆ្នើមរបស់ ព្រះគ្រឹស្ណៈ និង ព្រះនាងក្មិនិ ដែលមានវាសនាដ៏អភព្វក្រៃលែង ។ ព្រះអង្គ ត្រូវយក្ខិនីឈ្មោះសម្បរៈ ចាប់យកទៅដាក់ក្នុងប្រអប់ឈើមួយ ដើម្បី បណ្តែតពោងពាយក្នុងកញ្ជើចោលតាមសមុទ្រ ។ ប៉ុន្តែដោយសារបុណ្យ បារមីដ៏ខ្ពង់ខ្ពស់នោះ ព្រះរាជកុមារក៏ត្រូវត្រីធំលេបចូលទៅក្នុងពោះក៏ត្រូវបានអ្នកនេសាទម្នាក់ បង់សំណាញ់ជាប់រួចហើយ ក៏បានយកត្រីដ៏ធំ ចម្លែកនេះទៅថ្វាយ ព្រះរាជា ។ ដោយឃើញពោះត្រីមាសនោះ ភាពធំ ចម្លែកខ្លាំងពេក ព្រះមហាក្សត្រ ក៏បានត្រាស់បញ្ជាឲ្យអាមាត្យយកដាវ មុត ទៅវះពោះត្រីនោះមើល ហើយក៏បានប្រទះឃើញព្រះប្រដ្យកម្ម ដែលជាព្រះ រាជកុមារនៅក្នុងពោះត្រី ។ ជាភព្វសំណាង ព្រះរាជកុមារ ប្រដ្យកម្ម នៅ មានព្រះជន្មនៅឡើយ ។
តាមពិតទៅ ព្រះរាជកុមារ គឺជា ព្រះកាមទេព ដែលជាតំណាងសភាវៈ ស្នេហាក្នុង លទ្ធិព្រហ្មញ្ញសាសនា ។
តាមការស្រាវជ្រាវខាងលើនេះ យើងក៏បានដឹងទៀតថាក្រោយមកព្រះ កាមទេពបានរៀបអភិសេកជាមួយព្រះនាងវរវតី ហើយក៏បានសម្លាប់ យក្ខិនីនោះចោលទៅ ។ ទស្សនីយភាពនៃចម្លាក់នៅលើប្រាសាទបាយ័ន បានបង្ហាញឲ្យឃើញព្រះបូរវត្តីកំពុងពរព្រះរាជកុមារប្រដ្យកម្មដាក់ក្នុងល្អី ឬ ប្រអប់ឈើមួយបម្រុងយកទៅបោះចោលក្នុងបាតសមុទ្រ ។
នៅចុងសតវត្ស ទី ១៩ ដើមសតវត្ស ទី ២០ រឿងព្រេងនិទាននេះ ត្រូវបាន ប្រជាជនលើកយកមកតំណាលប្រាប់កូនចៅរបស់ពួកគេតៗគ្នា ហាក់បីដូចជារឿងពិត ៕
ត្រាណេ

ចែករំលែក

បញ្ចេញយោបល់