កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល បានធ្វើពិធីប្រគល់អង្ករលើកទី៦ សរុបចំនួន១៨០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១២

ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​
180

កាលថ្ងៃទី៣ ដល់ ៥ ខែមេសា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល បានធ្វើពិធីប្រគល់អង្ករលើកទី៦ សរុបចំនួន១៨០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១២ រួចមក កាកបាទក្រហមកម្ពុជា ដែលមានលោកស្រីប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកជញ្ជូនអង្ករទាំង ១៨០តោននោះ ជូនទៅដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១២ហើយ។
ដោយក្នុងអនុសាខាខណ្ឌនីមួយៗ ទទួលបានអង្ករចំនួន១៥តោន ស្មើនឹង ៥០០បាវ សម្រាប់អនុសាខាយកទៅចាត់ចែងផ្តល់ជូនអ្នកងាយរងគ្រោះបំផុតចំនួន ៥០០គ្រួសារ នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយគ្មានការរើសអើង ការប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

ចែករំលែក

បញ្ចេញយោបល់