ក្រសួងមហាផ្ទៃ បានទទួលស្គាល់ជាផ្លូវការចំពោះ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិហើយ ប៉ុន្តែ ក្រសួងមហាផ្ទៃមិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។
លិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ និងទទួលយកនូវការដកចេញនូវចំណងជើង “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” ពីគោលនយោបាយអាទិភាព៥ចំណុច របស់គណបក្សសង្រ្គោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧»។