ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ បានប្រកាសពីដំណើរនៃការដាក់ឱ្យជិះរថយន្តក្រុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៧ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការបម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ តាមរថយន្តក្រុងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕