លិខិតមិត្តអ្នកអាន៖ ល្បិចបោកប្រាស់ថ្មីចង់យកលុយជាតិចែកគ្នា!?

ថ្ងៃអង្គារ ទី ៤ មេសា ២០១៧​
238

ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតចូលមកដល់ បក្សសង្គ្រោះជាតិដែលមានប្រវត្តិសារជាតិ «ចាញ់ឆ្នោតជាប់ៗគ្នា៤អាណត្តិមកហើយ» បានចេញសារមួយមានខ្លឹមសារថា៖ «… នឹងរំលែកថវិកាជាតិផ្តល់ទៅឲ្យឃុំ-សង្កាត់នីមួយៗប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ»។

កោតតែបក្សប្រឆាំងមួយនេះចេញសារនយោបាយភូតភរជាតិឯងទៅរួច។ កោតតែហារមាត់និយាយមិនចេះខ្មាស់!? មុននឹងរំលឹកដល់អំពើបោកប្រាស់ជាខ្សែសង្វាក់ដែលបែកធ្លាយតាមខ្សែអាត់សំឡេង គឺសូមបញ្ជាក់ថា ក្រុមនេះបានបោកប្រាស់ រាប់ចាប់តាំងពី៖បោកប្រាស់កូនអ្នកស្រុក រហូតសូម្បីតែប្រពន្ធខ្លួន ក៏ភូតភរដែរ។ លោក កឹម សុខា សូម្បីតែពេលប្រពន្ធចេញទៅផ្សារ គាត់កុហកហៅស្រីមកដេកបាន។ កឹម សុខា បោកប្រាស់អាមុំថា ឲ្យ២ពាន់ដុល្លារ។ ប៉ុន្តែ ដល់តែបាន «២យប់១០ដង» រួចហើយ ស្រាប់តែឲ្យអាមុំតែ៣០០ដុល្លារ រហូតអាមុំទ្រាំលែងបានផ្ទុះរឿងពេញប្រទេស។ ចាប់តាំងពីពេលនោះ អ្នកណាៗក៏ដឹងសុះសាយថា បក្សខូចកេរ្តិ៍មួយនេះល្បីខាងបោកប្រាស់ ដែលសូម្បីតែរឿង «២យប់១០ដង» ក៏បោកប្រាស់គេដែរ។ ដល់តែចូលទៅដេកក្នុងបន្ទប់ ៤ម៉ែត្រ ៤ជ្រុងនៅស្នាក់ការចាក់អង្រែរ បែកធ្លាយថា កឹម សុខា នៅបន្តបោកនារីយកទៅដេក ហើយបោកបានសកម្មជនឲ្យជួយដេកយាមកំដរស្នាក់ការបានទៅទៀត។ នេះបានចំជាកំពូលមេបោកប្រាស់!? តើលោក កឹម សុខា ហ៊ានស្បថនៅព្រះអង្គដងកើឲ្យ «ស្វិតពង» ទេរឿងទាំងអស់នេះ!?

ពួក ប៉ុល ពត ដែលជាក្រុមជនឃោរឃៅព្រៃផ្សៃបានរលត់លាយពីភពផែនដីអស់ហើយ ប៉ុន្តែអកុសល កម្ពុជាយើងពិតជានៅសេសសល់ជនបោកប្រាស់គ្មានកេរ្តិ៍ខ្មាស់ ដែលសូមឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំចាញ់បោកពួកនេះឲ្យសោះ ដូចពាក្យចាស់ថា៖ «ឈើកោងល្លិ៍ព័ទ្ធ បក្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត និងកុំបោះឆ្នោតឲ្យជាដាច់ខាត»។ ខាងក្រោមនេះ គឺជាតឹកតាងរំលឹក ដល់វិធីដែល «សាងគ្រោះជាតិ» ប្រមែរប្រមូល «លុយកាក់» ជាបន្តបន្ទាប់៖

ទី១៖ ឆ្នាំ២០១៣៖ ចេញសារលួងជនចាស់ជរាដែលអាយុច្រើនជាងម្តាយឪពុកខ្លួនថា «ឲ្យលុយម្នាក់ៗ៤ម៉ឺនរៀល។ សន្យាភូតកម្មករ គ្រូបង្រៀន មន្ត្រីរាជការរឿងតម្លើងប្រាក់ខែ…»។ មកដល់ម៉ោងនេះ គេបំភ្លេចសារបញ្ឆោតនេះចោលបាត់ហើយ ដើម្បីបង្កើតសារថ្មីៗទៀត។

ទី២៖ ពេលធ្វើបាតុកម្មរយៈពេលជិត១ឆ្នាំនៅក្រោយការបោះឆ្នោត «សាងគ្រោះជាតិ» បង្កើតហិបរៃអង្គាសលុយពីបាតុករ…។ បងប្អូនបាតុករ ត្រូវដេកតាមសួនច្បារ ចោលផ្ទះសម្បែងគ្រួសារ ប្តី ប្រពន្ធ កូន។ រីឯ «លោកប៉ាធានទាំង២» និងអ្នកធំក្នុងបក្សឯទៀត ដេកនៅផ្ទះម៉ាស៊ីនត្រជាក់។ ទីបំផុតបាតុករត្រូវគេលួងឲ្យចេញលុយថ្លៃធ្វើបាតុកម្ម ដើម្បីគេតថ្លៃយក «តំណែងអនុប្រធានរដ្ឋសភា» សោះ។ អស់លុយ អស់ពេល បានតែប៉ុណ្ណឹង – នេះហើយ ប្រជាធិបតីបោកប្រជាជនយកអំណាច!។

ទី៣៖ ឆ្នាំ២០១៥៖ «សាងគ្រោះជាតិ» ចេះរកនឹកឃើញវិធីរៃអង្គាសលុយបើក ដំណើរការទូរទស្សន៍។ ហារមាត់ឡើងប្រជាជនក្រីក្រ តែយកលុយពីប្រជាជនគ្មានអាសូរ! និយាយឡើងសុទ្ធតែធម៌សន្សំសុខ តែលុយពីជនពិការ និងលុយពីអ្នកសុំទានក៏យកដែរ។ ឮថារៃអង្គាសបាន ៧០ម៉ឺនដុល្លារ។ មកដល់ថ្ងៃនេះ ជាង២ឆ្នាំទៅហើយ ទូរទស្សន៍ក៏មិនចេញ លុយក៏មិនដឹងយកទៅណាអស់!? យី! ម៉េចក៏មិនចេះខ្មាស់អៀនសោះអញ្ចេះ!? លុយ ៧០ម៉ឺនដុល្លារសោះស៊ីដាច់បាត់មាត់ចុកទៅហើយ ចុះទម្រាំរាប់លានដុល្លារ មិនដឹង «ពួយរលុក» យ៉ាងណា!?

ទី៤៖ ឥឡូវនេះ ឆ្នាំ២០១៧៖ អស់ពីរៃអង្គាសលុយពីប្រជាជន ក៏បែកគំនិតងាកមករៃអង្គាសលុយពីសកម្មជនបក្សវិញម្តង។ លោក យឹម សុវណ្ណ អាចប្រាប់បានទេថា ការបង់ថ្លៃតំណែងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពី ៥០០ដុល្លារ, ១២០០ដុល្លារ រហូតដល់ ៥០០០ដុល្លារ តើរៃអង្គាសសរុបបានចំនួនប៉ុន្មានម៉ឺនដុល្លារ? បក្សសង្គ្រោះជាតិដឹងទេថា លុយនេះជាលុយញើសឈាមដែលចងការធនាគារ និងខ្ចីបុលគេ ដើម្បីជាថ្នូរសូកយកតំណែងមិនប្រាកដប្រជានេះ? បើតំណែងបានមកពីសូកប៉ាន់និងទិញដូរ កុំស្មានថា ជាពរជ័យ ក៏ប៉ុន្តែ វាជាបណ្តាសារប៉ុណ្ណោះ។

ទី៥៖ ឥឡូវនេះ មិនទាន់ជាប់ឆ្នោតផង បក្សសាងគ្រោះ និយាយថា យកលុយជាតិជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ យកទៅចែកឲ្យក្នុងមួយឃុំ-សង្កាត់ ៥០ម៉ឺនដុល្លារ។ ចង់យកលុយជាតិទៅចែកគ្នាចាយស្រស់ៗឬ!? ប្រជាជនខិតខំរករបរទទួលទានហូរញើសទាំងថ្ងៃទាំងយប់ ដើម្បីចិញ្ចឹមគ្រួសារ។ ផ្ទុយទៅវិញ មិនដឹងពន្លឺនៅខាងណាផង មកចង់យកលុយជាតិយកទៅចែកគ្នាស្រស់ៗម្ល៉េះលោក!? កុំសង្ឃឹម៖ ជាតិនេះគ្មានសំណាងទេ!។

ហេតុអ្វីសាងគ្រោះជាតិ ហ៊ានធ្វើទង្វើខាងលើនេះ? ជាចិត្តសាស្ត្រនិងភាពឡូហ្ស៊ីច គឺមកពីបក្សសង្គ្រោះជាតិដឹងជាមុនថា «ចាញ់ការបោះឆ្នោតជាថ្មីទៀត» ទើបគេហ៊ានសន្យាចោលបែបនេះ។ ជាតិនេះ មនុស្សក្នុងបក្សសង្គ្រោះជាតិបានជំពាក់កម្មពារច្រើនណាស់ រាប់តាំងពីអំពើអាណាចារ ការជំពាក់បំណុលជាសីលធម៌ ការជំពាក់បំណុលជាគុណធម៌ និងការជាប់ជំពាក់បំណុលជាលុយដែលជាញើសឈាមរបស់ប្រជាជន។ ដូច្នេះ កុំសង្ឃឹម៖ ប្រជាជនកម្ពុជា នឹងមិនបោះឆ្នោតឲ្យបក្សមួយដែលសីលធម៌ស្មោកគ្រោកបែបនេះទេ។

សំណាងណាស់ ដែលប្រជាជនកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលដោយទទួលខុសត្រូវ។ ជិត៤០ឆ្នាំនៃការរួមរស់នៅជាមួយគ្នា កម្ពុជាកសាងបានច្រើនណាស់ ហើយជីវភាពមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ កម្មករ បានកើនឡើងជាបន្តបន្ទាប់ តាម

កំណើនសេដ្ឋកិច្ច។ ភូមិ ឃុំ-សង្កាត់ ស្រុក ក្រុងខេត្ត រាជធានី មានការអភិវឌ្ឍន៍រីកចម្រើនស្រស់ស្អាតក្រោមម្លប់ «សន្តិភាព» គួរជាទីមោទនៈ។ យើងបន្តរួមគ្នាជ្រោងទង់ជ័យជំនះជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត៕

ដោយ៖ ស្រី ស

ចែករំលែក

បញ្ចេញយោបល់