ភ្នំពេញ៖ សមិទ្ធិផលពហុកីឡដ្ឋាន “មរតកតេជោ” ដំណាក់កាលទី១ បានលេចចេញជារូបរាងហើយ នឹងតៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ដំណាក់កាលទី១ នៃពហុកីឡដ្ឋានមរតកតេជោដែលគ្រោងសាងសងនៅលើផ្ទៃដីប្រមាណ ៨៣ហិចតានេះ គឺស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ បានបញ្ចប់ការសាងសងនៅចុងខែមីនាកន្លងទៅ។
សូមជម្រាបផងដែរថា ដំណាក់កាលទីមួយដែលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រូមមានមជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល ទីលានបាល់បោះ ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក៕