យុទ្ធសាស្រ្តការទូតអាមេរិកស្តីពីសមុទ្រខាងត្បូងហាក់បីដូចជាបរាជ័យ

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
101

មុនឈានទៅដល់ការវិនិច្ឆ័យសេចក្តីរបស់តុលាការអន្តរជាតិ ស្តីពីការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងក្នុងខែនេះ មន្រ្តីអាមេរិកបាននិយាយអំពីការស្វែងរកឱ្យមានក្រុមចម្រុះមួយដើម្បីដាក់កំហិតទៅលើការខាតបង់ដ៏ធ្ងន់ធ្ងរណាមួយ ដោយសារតែកេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់ចិន ប្រសិនជាសេចក្តីសម្រេចចិត្តរបស់តុលាការនេះត្រូវបានគេមាក់ងាយ។​

គ្រាន់តែនៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការប្រកាសរបស់តុលាការមជ្ឈិត្តកម្មអចិន្រ្តៃយកាលពីខែកក្កដា នៅទីក្រុងឡាអេ យ៉ាងហោចណាស់វាធ្វើឱ្យអាប់មុខមាត់សម្រាប់ប្រទេសចិន។​ យុទ្ធសាស្រ្តរបស់អាមេរិកទំនងជាមិនជាប់ពាក់ព័ន្ធ ហើយការវិនិច្ឆ័យសេចក្តី  របស់តុលាការនេះស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មួយ ដែលក្លាយទៅជារឿងដែលមិនពាក់ព័ន្ធគ្នា។​

នៅដើមឆ្នាំនេះ មន្រ្តីអាមេរិកបាននិយាយដដែលជាដដែលអំពីតម្រូវការសម្រាប់ប្រទេសទាំងឡាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងកន្លែងផ្សេងៗទៀតរាប់បញ្ចូលទាំងសហភាពអឺរ៉ុបដើម្បីធ្វើឱ្យច្បាស់លាស់ថា សេចក្តីសម្រេចចិត្តរបស់តុលាការនោះគួរត្រូវបានគេគោរព។​

លោក Amy Searight ដែលពេលនោះគាត់ជាឧបការីរងក្រសួងការពារជាតិអាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ែកខាងត្បូងបាននិយាយថា «យើងចាំបាច់ត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីឱ្យមានការនិយាយឱ្យបានច្បាស់ និងខ្លាំងៗនៅក្នុងភាពសុដុមនីយកម្មជាមួយគ្នា… ដើម្បីនិយាយថា នេះគឺជាច្បាប់អន្តរជាតិ នេះមានសារៈសំខាន់ណាស់ ហើយតម្រូវឱ្យភាគីទាំងអស់គោរព»។​

កាលពីខែមេសា មុននោះអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និយាយថា ចិនប្រឈមនឹងហានិភ័យនូវការខាតបង់ដ៏ធ្ងន់ធ្ងរចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួន បើសិនជាចិនព្រងើយកន្តើយទៅនឹងការវិនិច្ឆ័យសេចក្តីរបស់តុលាការនៅក្រុងឡាអេនេះ។​

មេធាវីកំពូលមកពីហ្វីលីពីន ដែលបាននាំរឿងក្តីនេះប្រឆាំងនឹងចិននៅឯតុលាការបាននិយាយថា ក្រុងប៉េកាំងប្រឈមហានិភ័យនៅក្រៅច្បាប់។​

អាមេរិកគាំទ្រករណីប្រទេសហ្វីលីពីនស្តីពីរឿងក្តីដែលថា​ចិនទាមទារ ៨៥ ភាគរយនៃសមុទ្រចិនខាងត្បូងគឺជាការគំរាមដល់សេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិ។​

ក៏ប៉ុន្តែក្រោយពីតុលាការអន្តរជាតិនេះបានច្រានចោលជំហររបស់ចិន អាមេរិកក៏អំពាវនាវឱ្យមានកម្លាំងរួបរួមគ្នាមួយ ដែលធ្វើឱ្យមានសន្ទុះតិចតួចដោយសារតែមានប្រទេស ៦ ចូលរួមជាមួយអាមេរិកក្នុងការទទូចទាមទារថា សេចក្តីសម្រេចចិត្តរបស់តុលាការនោះគួរត្រូវបានគេគោរព។ ប្រទេសទាំង ៦ នោះរាប់បញ្ចូលទាំងហ្វីលីពីនផងដែរ ក៏ប៉ុន្តែមិនមានប្រទេសដទៃទៀត ដែលបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ហើយនិយាយថា ប្រទេសខ្លះអាចទទួលផលប្រយោជន៍ បើសិនជាចិនទទួលស្គាល់សេចក្តីសម្រេចចិត្តនោះ។​

ចិនក៏ទទួលបាននូវជ័យជម្នះផ្នែកការទូតដ៏ចម្បងផងដែរនៅដើមសប្តាហ៍នេះនៅពេលដែលសមាគមន៍អាស៊ានបានទម្លាក់ចោលនូវការនិយាយណាមួយទាក់ទងទៅនឹងការវិនិច្ឆ័យសេចក្តីតាមរយៈការធ្វើសេចក្តីថ្លែងការណ៍រួម កាលពីប្រជុំរដ្ឋមន្រ្តីការបរទេសទាំង ១០ ប្រទេសនៅក្នុងប្រទេសឡាវ។ ស្ថានភាពនេះបានកើតមានឡើងបន្ទាប់ពីមានការបដិសេធពីភាគីកម្ពុជាដែលជាសម្ព័ន្ធដ៏ស្និទ្ធិជាងគេបំផុតរបស់ចិននៅក្នុងអាស៊ាន។​

កាលពីថ្ងៃទី ១៥ កក្កដា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ដោយកត់សម្គាល់ទៅលើការវិនិច្ឆ័យសេចក្តីសម្រេចរបស់តុលាការ ក៏ប៉ុន្តែជៀសវាងមិននិយាយដោយត្រង់ទៅដល់ក្រុងប៉េកាំង ឬការលើកឡើងណាមួយថា សេចក្តីសម្រេចចិត្តនោះត្រូវគេគោរព។​

ហានិភ័យនៃការវិនិច្ឆ័យសេចក្តីនេះមិនទាក់ទងគ្នាទេ។ លោក John Kerry កាលពីពេលនោះបានសម្តែងនូវការពេញចិត្តថា អាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមដែលជាជើងឯកផ្នែកនីតិរដ្ឋ ហើយនិយាយថា ការលុបចោលណាមួយនៃការនិយាយទៅដល់ចំពោះករណីមជ្ឈិត្តកម្ម មិនបានងាកចេញពីសារៈសំខាន់របស់ខ្លួនឡើយ។​

គាត់បាននិយាយថា វាមិនអាចធ្វើទៅរួចទេចំពោះការវិនិច្ឆ័យសេចក្តីឱ្យក្លាយទៅជារឿងមួយដែលមិនទាក់ទងគ្នានោះ ដោយសារតែវាគឺជាការងារត្រូវគោរពដោយច្បាប់។​

ក៏ប៉ុន្តែអ្នកវិភាគជាច្រើនបាននិយាយថា អាមេរិកបរាជ័យដើម្បីដាក់សម្ពាធបញ្ហានេះ  ឱ្យមានប្រសិទ្ធិភាពជាមួយសម្ព័ន្ធភាព និងមិត្តភក្តិទាំងឡាយរបស់ខ្លួន។​

លោក Greg Poling អ្នកជំនាញការនៅឯក្រុមអ្នកសិក្សាផ្នែកយុទ្ធសាស្រ្តអន្តរជាតិនៅឯមជ្ឈមណ្ឌលក្រុងវ៉ាស៊ីនតោនស្តីពីសមុទ្រចិនខាងត្បូងនិយាយថា យើងទាំងអស់គ្នាគួរតែមានការព្រួយបារម្ភថា ករណីនេះវាមានស្ថានភាពលំបាក ហើយវាគ្មានអ្វីទាំងអស់ជាជាងគ្រាន់តែសម្រាប់ជាការលើកឡើងតែប៉ុណ្ណោះ ដោយសារតែភាពប៉ះពាល់របស់វាមានតែទៅលើសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។​

គាត់បាននិយាយថា សហគមន៍អន្តរជាតិបានបោះឆ្នោតដោយមិនបាននិយាយអ្វីទាំងអស់។ ការយល់ស្របគ្នាជារួមហាក់ដូចជារបៀបដែលថា យើងមិនខ្វល់អ្វីឡើយ។ យើងមិនចង់ឱ្យចិនទទួលយកនូវស្តង់ដាររបៀបនេះទេ។​

លោក Dean Cheng ដែលជាអ្នកជំនាញម្នាក់ស្តីពីប្រទេសចិនធ្វើការនៅក្រុមសិក្សាស្រាវជ្រាវផ្នែកបេតិកភ័ណ្ឌនិយាយថា អាមេរិកហាក់ដូចជាស្ទាក់ស្ទើរដើម្បីជំរុញឱ្យមានវិធានការកាន់តែក្តៅជាមួយប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចដ៏ចម្បងក៏ដូចជាដៃគូប្រកួតផ្នែកយុទ្ធសាស្រ្ត ហើយក៏ដោយសារតែពេលនោះអណត្តិរបស់ប្រធានាធិបតីអាមេរិកលោក Obama នៅសល់តែប៉ុន្មានខែប៉ុណ្ណោះដែលត្រូវបញ្ចប់។​

លោក Cheng បាននិយាយថា «អ្វីដែលយើងមាននោះគឺថា ចិនជំរុញខ្លាំងណាស់នៅក្នុងបញ្ហាសមុទ្រចិនខាងនេះទាំងផ្នែកកម្លាំងកាយ នយោបាយ ទាំងផ្នែកការទូត ទាំងភាពខុសច្បាប់ ហើយអាមេរិកវិញមិនជៀងសវាងអ្វីទាំងអស់»។​

រហូតមកដល់ពេល ចិនគ្រាន់តែឆ្លើយតបជាពាក្យសម្តីធ្ងន់ៗ ក៏ប៉ុន្តែអ្នកវិភាគ និងមន្រ្តីមួយចំនួយព្រួយបារម្ភថា ក្រុងប៉េកាំងប្រហែលជាប្រកាន់ជំហរតឹងរ៉ឹងជាងនេះបន្ទាប់ពីខ្លួនបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 នៅក្នុងខែកញ្ញា៕


ប្រភព: Reuters ចុះថ្ងៃទី០២ ខែមេសា​​ ឆ្នាំ២០១៧

 

ចែករំលែក

បញ្ចេញយោបល់