បដិវត្តន៍នៅអារ៉ាប់ និង​បដិវត្តន៍​នៅបស្ចឹមប្រទេស​​

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
226

មានការវាយប្រហារ​ស្របគ្នា​ជាច្រើន​រវាង​បដិវត្តន៍​នៅអារ៉ាប់តាំង​ពីឆ្នាំ​២០១០ ការធ្វើ​ប្រជាមតិ​ស្តីពីការចាកចេញ​ពីសហភាពអឺរ៉ុបរបស់អង់គ្លេស ការ​បោះឆ្នោត​របស់​លោក Donald Trump ប្រធានាធិបតីអាមេរិក​ និង​ការងើបឡើងនៃ​ក្រុមប្រកាន់​ស្តាំ​​និយម​ទូទាំង​អឺរ៉ុប​។ ក្នុង​ករណីនីមួយៗ​ សណ្តាប់ធ្នាប់​ចាស់​មួយបាន​បរាជ័យ ហើយ​ភាគីជាច្រើន​​មានសភាព​ទន់ខ្សោយ​ក្នុងការ​ទប់​ទល់នឹង​រដ្ឋាភិបាល​ផ្តាច់ការ។

ភាព​មិនសប្បាយចិត្ត​ចំពោះ​​ស្ថានភាពជាក់ស្តែង ដែល​ប៉ះពាល់ដល់ការងើបឡើង​នៃ​បដិវត្ត​ន៍​នៅ​អារ៉ាប់​កាលពីឆ្នាំ​២០១០ដល់២០១១ បាន​បង្ក​រឿងរ៉ាវជាច្រើន​ ហើយ​ក្រុមប្រឆាំង​បាន​ប្រកាន់​យក​ទាំ​ងការអភិវឌ្ឍ​ និង​ការអភិរក្ស​។ សមាជិក​ដែលមានវណ្ណៈមធ្យម​ជាច្រើន​មិន​សប្បាយចិត្ត​នឹង​ការបាត់បង់​នូវកិត្តិនាម​របស់​ពួកគេក្រោមការដឹកនាំ​ដែលគ្មានការទទួលខុសត្រូវ​។ ប្រជាជន​វ័យក្មេងជាច្រើន​​បាន​រិះគន់​ចំពោះអនាគត​របស់ពួកគេ​ថា វាមើលទៅ​មានតែភាព​ក្រៀមក្រោះ ​នៅពេលដែលប្រៀបធៀបនឹង​ជំនាន់របស់ឪពុកម្តាយរបស់ពួកគេ​ ខណៈដែល​ពួកម៉ូស្លីម​បាន​ជំរុញ​ឱ្យ​មាន​ការប្រឆាំងទៅ​នឹង​ការ​បាត់បង់​នូវ​តម្លៃ​សីលធម៌​ក្នុងសង្គម​។​

តម្លៃ​ទាំងអស់នេះ​កំពុងតែស្ថិតក្នុង​កិច្ច​ពិភាក្សាសួរដេញដោលគ្នា​ទូទាំងបស្ចឹមប្រទេស ផងដែរ​។ កន្លង​មកនេះ ការរំដោះសេដ្ឋកិច្ច​បាន​រារាំងដល់​គោល​ការណ៍សមធម៌ និង​ការសាមគ្គី​ភាព​របស់​សង្គម​ ហើយ​នឹង​បង្កឱ្យ​មាន​អំពើពុករលួយ​នៅក្នុងប្រទេស​លោកខាងលិច​ទៀត។

ខណៈនោះដែរ​ ការបង្កើត​បច្ចេកវិទ្យាថ្មី​ និង​សកលភាវូបនីយកម្មថ្មីបានប៉ះពាល់​ដោយអវិជ្ជ​មានទៅ​ដល់មនុស្ស​ជាក់លាក់​មួយចំនួន​នៅក្នុង​សង្គម ហើយ​គោល​នយោបាយ​សាធារណៈ​បាន​បរាជ័យក្នុងការ​កាត់​បន្ថយ​ភាព​ខូចខាត​នេះ​។ ការកែតម្រូវ​គោលនយោបាយ​ចំាបាច់​ត្រូវតែធ្វើឡើង​ជាបន្ទាន់​ នាពេល​ឥឡូវនេះ​។

ប៉ុន្តែ តើ​ការ​​កែតម្រូវបែបណា​ដែលត្រូវបាន​ធ្វើឡើង​ និង​នរណាគេ​ជាអ្ន​កអនុវត្ត​ន៍​? មក​ដល់ពេលនេះ អ្នក​បះបោរ​ដ៏មានប្រជាប្រិយភាព​បានបរាជ័យ​ក្នុងការ​ផ្តល់​ក្របខណ្ឌការងារ ​ដែល​ផ្តល់​ដំណោះស្រាយ​ប្រកបដោយ​កតិ្តនាម​ដល់​បញ្ហា​សេដ្ឋកិច្ច សង្គម និង​នយោបាយ ដែល​កើតមាននៅក្នុង​សង្គម​បច្ចឹម​ប្រទេស និង​មជ្ឈឹមប្រទេស​។

ក្នុងពិភពអារ៉ាប់​ ការផ្ទុះឡើងនៃការ​ខឹងសម្បារបានលុប​បំបាត់​របប​ដែលកាន់អំណាច​យូរ​។ ប៉ុន្តែ អ្នក​ផ្តាច់ការចាស់ៗទាំងនោះបាន​តស៊ូ នឹងការប្រឆាំង​របស់​អ្នក​ខឹងសម្បារទាំងនោះ។ បដិ​វត្តន៍​​​ឆ្នាំ​២០១០និង២០១១​ គឺ​ជា​បដិវត្ត​គ្មាន​មេដឹកនាំ​។ ដូច្នេះ វាមិនអាច​បំពេញ​នូវ​ការគាំទ្រ​ផ្នែក​នយោបាយ​នោះទេ​។ ជំនួសមកវិញ ភ្លាម​ៗនោះ យោធា កុល​សម្ព័ន្ធ និកាយ និង​ក្រុម​សាសនា​​ផ្សេង​បាន​កើត​ឡើង​។

ជាក់ស្តែង ប្រទេស​អេស៊ី​ប​បានជួបប្រទះនឹងការស្តារឡើងវិញនូវ​របបផ្តាច់ការ​។ ប្រទេស​យ៉េមែន ស៊ីរី និង​លីប៊ី​កំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ស៊ីវិល​។ ប្រទេស​លីបង់​ និង​អ៊ីរាក់​កំពុងតែ​បែកខ្ញែក​។ ប្រទេសផលិត​ប្រេងជាច្រើន​ ដែល​បានព្យាយាម​ពន្លត់​ភ្លើងក្នុងតំបន់​តាមរយៈ​ការចាក់លុយទៅលើវានោះ បាន​ប្រឈមនឹង​ឱនភាព​យ៉ាងខ្លាំង​។ ប្រទេស​តួគីក៏​បានផ្លាស់ប្តូរទៅរក​ច្បាប់គ្រប់គ្រង​ដោយ​បុរស​​ខ្លាំង​ដែរ ជាងនេះទៅទៀត ​កម្លាំងដែលរីក​ចម្រើន​ ​នៅក្នុង​អ៊ីរ៉ង់​ក៏​បាន​ចុះខ្សោយដែរ​។

នៅ​បស្ចឹម​ប្រទេសវិញ​ ​នាពេលនេះ អ្នក​នយោបាយ​ដែលគ្មាន​គម្រោង​ជាក់ស្តែង​ក្នុងការ​បង្កើត​​អនាគត​ឱ្យបានប្រសើរនោះ​ កំពុងតែដេញជើង​​​ជាមួយ​ពួក​ផ្តាច់ការ​នៅ​មជ្ឈឹម​ប្រទេស​។​ ពួកគេ​ទទួលបានអំណាច​តាមរយៈការ​បង្ក​ការ​ភ័យខ្លាចដល់​​អ្នក​ផ្សេងដូចជា ជនភាសខ្លួន ពួកម៉ូស្លីម​ និង​ជន​បរទេស​ និងបាន​សន្យាបង្កើត​នូវ​សន្តិសុខ​តាមរយៈ​ការប្រើប្រាស់កម្លាំង​។ នៅពេលដែលស្ថិតក្នុងអំណាច​នោះ ពួកគេ​នឹង​ចាប់ផ្តើម​ពង្រឹង​​ច្បាប់​របស់ពួកគេ។ ស្ថាប័ន​ប្រជាធិបតេយ្យ​ប្រហែលជាអាចធន់នឹង​ការ​គ្រប់គ្រង​បែបប្រជានិយម​ ប៉ុន្តែដូចដែលយើង​បានឃើញ​នៅក្នុង​សហរដ្ឋអាមេរិក​ ស្ថាប័នទាំងនោះ​ឆាប់ៗនេះនឹងត្រូវបានគេធ្វើតេស្ត​សាកល្បង​ ហើយ​ដោយគ្មានការសង្ស័យនោះ ស្ថាប័ន​នេះនឹងចុះខ្សោយមុនពេលដែលវា​ត្រូវ​បាន​​ធ្វើឡើង​​។

ស្របគ្នា​នឹង​បញ្ហានេះដែរ ក៏មានការជាប់ពាក់ព័ន្ធ​នឹង​បញ្ហាទំនាក់ទំនង​អន្តរជាតិផងដែរ​។ ផែន​ទីភូមិសាស្ត្រ​នយោបាយរបស់​មជ្ឈឹមប្រទេស​កំពុងតែ​ត្រូវ​បាន​គូរឡើងវិញដោយ​ការបែក​បាក់នៃនិកាយ Shia និងSunni ហើយ​និង​មានការ​ជ្រៀតជ្រែកពីខាងក្រៅទៅលើ​ជម្លោះ​ក្នុងតំបន់​ផងដែរ​។ ស្រដៀងគ្នានេះ មេដឹកនាំ​បែបប្រជាប្រិយ​នៅក្នុង​បស្ចឹមប្រទេសកំពុងតែ​ឆាកឆៅ​ដល់​ផល​ប្រយោជន៍របស់​ប្រទេសពួកគេ​ជាមួយនឹង​ការគោរពប្រទេសចិន ឥណ្ឌា រុស្ស៊ី និង​អឺរ៉ុប​ខាងជើងផងដែរ​។ ដូច្នេះហើយ ទើប​មានការបរាជ័យចំពោះ​កម្លាំង​នយោបាយ​ក្នុងការ​ផ្តល់នូវជំរើស​ប្រសើរមួយ​។

ការ​ស្តារ​នូវគំនិ​តសុទិដ្ឋិនិយមឡើងវិញ ទាំងនៅក្នុង​បស្ចឹមប្រទេស និង​មជ្ឈឹមប្រទេស​ ត្រូវពឹង​ផ្អែក​ទៅលើ​ថាតើ បុគ្គល សហព័ន្ធ​ ភាគី​នីមួយៗ និង​ក្រុម​សង្គមស៊ីវិល​អាច​បង្កើត​ មូលដ្ឋាន​នយោបាយ​​​រួមមួយ និង​ផ្តល់​នូវ​ទស្សនៈរួម​មួយ​នៅពេលអនាគត​បាន​ដែរឬទេ។ នេះ​គឺចាំបាច់ត្រូវ​ការ ​មិនត្រឹមតែដំណោះស្រាយ​ថ្មីទេ ប៉ុន្តែថែមទាំង​មធ្យោបាយ​ប្រកបដោយកិត្តិនាមផង​ដែរ​ ក្នុងការ​ផ្លាស់ប្តូរបែបប្រជា​ធិបតេយ្យ​៕


ប្រភព : Asia Times ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧

ចែករំលែក

បញ្ចេញយោបល់