លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបុណ្យខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
178

នៅក្នុងឱកាសបុណ្យខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ប៊ិន ឈិន និងភរិយា តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការ គណៈរដ្ឋមន្រ្តី សូមចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរគ្រប់ប្រការ ជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ក៏បានកោតសរសើរក្រៃលែងចំពោះបញ្ញាញាណ ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ ទេពកោសល្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងសកម្មភាពស្នេហាជាតិ ប្រកបដោយគំរូវីរភាពដ៏រន្ទឺល្បាញល្បី ពោរពេញដោយគុណធម៌ និងមនុស្សធម៌ ក្នុងកិច្ចដឹកនាំ នាវាកម្ពុជា ជាទីស្នេហានៃយើងទាំងអស់គ្នា ទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាព ជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលជា បុព្វបទដ៏សំខាន់សម្រាប់ការស្តារ និងការអភិវឌ្ឍមាតុភូមិ និងការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ៕

ចែករំលែក

បញ្ចេញយោបល់