នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា សុខសន្តិភាពគឺជាគ្រឹះមូលដ្ឋានក្នុងការអភិវឌ្ឍជាតិ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សុខសន្តិភាព គឺជាគ្រឹះមូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់បែបយ៉ាង បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍទៅរួចដែរ។ នៅក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាដើម្បីថែរក្សាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះផងដែរ៕