ក្រុម​កីឡាវាយ​កូនបាល់​កម្ពុជា​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ Davis Cup 2017​

ថ្ងៃសុក្រ ទី ៣១ មីនា ២០១៧​
109

ភ្នំពេញ៖ ព្រឹត្តិការណ៍វាយកូនបាល់ អាស៊ី អូសេអានី Davis Cup 2017 នឹងចាប់ផ្តើមប្រកួតនៅប្រទេសបារ៉ែនពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍នេះ កម្ពុជា នឹងបញ្ជូនកីឡាករ ៤រូបគឺ ប៊ុន កេន្នី – ម៉ម ផល្គុណ – ឡុង សំនៀង និង ឱ សារិទ្ធ។

សូមជម្រាបផងដែរថា ប្រទេសចូលរួមមានចំនួន ១១ប្រទេសគឺម្ចាស់ផ្ទះ បារ៉ែន បង់ក្លាដេស អ៊ីរ៉ាក់ កៀហ្សីជីស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី តាហ្ស៊ីគីស្ថាន និងកម្ពុជា។
គួររម្លឹកថា ក្រុមកីឡាវាយកូនបាល់កម្ពុជា ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍ Davis Cup កាលពីឆ្នាំ២០១២ ហើយឡើងមកកាន់ក្រុមកម្រិតទី៣ និងរក្សាខ្លួននៅកម្រិតទី៣នេះគឺឆ្នាំ២០១៣ ២០១៤ និង ២០១៥ ប៉ុន្តែឆ្នាំ២០១៦ បានធ្លាក់ទៅក្រុមកម្រិតទី៤៕

ចែករំលែក

បញ្ចេញយោបល់