ហ្វេសប៊ុក Boulam San៖ វប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆតានយោបាយរបស់បក្សប្រឆាំង

ថ្ងៃព្រហស្បតិ៍ ទី ៣០ មីនា ២០១៧​
70

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយជូនសា​ធារណជន​ឱ្យបានជ្រាបច្បាស់ពី «វប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆិតានយោបាយ» របស់​បក្សប្រឆាំងដែលបានធ្វើ​នាពេល​កន្លង​មក។

ហ្វេសប៊ុកBoulam San បានសរសេរថា កាលពីលោក សម រង្ស៊ី មានឈ្មោះជា «នាយករដ្ឋមន្ត្រីហ្វេសប៊ុក» ដោយសារមានអ្នក Like ច្រើន ថ្ងៃណាក៏លឺតែអួត។ ពេលខ្លះធ្វើសន្និសីទ កាសែតអួតថែមទៀត។ វិទ្យុអាស៊ីសេរីផ្សាយបន្ទរស្ទើរមិនលស់ថ្ងៃ។ ដល់ពេលលោក សម រង្ស៊ី បាត់បង់តំណែងនេះស្ងាត់ឱ្យឈឹង! អស់អីអួត។ ប្រកួតមិនបាន ក៏បែរមកបង្ខូចកេរ្តិ៍ឈ្មោះអ្នកដែលមានចំនួន Like ច្រើនជាងខ្លួន។ នេះហើយជាគំនិតអ្នកឈ្នានីសគេ។

Boulam San  បានបន្ថែមទៀតថា ខ្លួនឯងធ្វើមិនកើត ធ្វើមិនបាន បែរជាប៉ែងជើងអ្នកធ្វើបានល្អជាងខ្លួន! គឺវប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆតានយោបាយ។ នេះជាចរិត មាយាទរបស់ សម រង្ស៊ី និងវិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទ្របុត្រ ជាមេក្លោង!

សូមបងប្អូនខ្មែរយល់ឱ្យច្បាស់ពីចរិតពិសពុលរបស់ក្រុមនេះ!!!

ចែករំលែក

បញ្ចេញយោបល់