ក្រុម​សា​លាបាល់​ទាត់​ជាតិ​​កម្ពុជា ត្រឡប់​មក​ប្រទេស​​វិញ ក្រោយ​​បញ្ចប់​ប្រកួត​​នៅប្រទេស​​ជប៉ុន​​

ថ្ងៃពុធ ទី ២៩ មីនា ២០១៧​
74

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិ ក្រោមអាយុ១៧ឆ្នាំរបស់កម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយពីបញ្ចប់កម្មវិធីប្រកួតមិត្តភាពហ្វឹកហាត់នៅប្រទេសជប៉ុន រយៈពេលជាង១០ថ្ងៃ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមីនា បានយកឈ្នះលើក្រុម U16-Kashima ដោយលទ្ធផល ៦ទល់១ តែនៅថ្ងៃទី២១ ខែមីនា ប្រកួតចាញ់ក្រុម Selection of Ibaraki U16 ដោយលទ្ធផល៤ទល់១ និងចុងក្រោយនៅថ្ងៃទី២៣ ខែមីនា បានប្រកួតស្មើគ្នាជាមួយក្រុម Meishu Hitachi High School ៣ទល់៣។
អំឡុងពេលធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន នេះផងដែរក្រុម U-17 របស់សាលាបាល់ទាត់ជាតិ បានចូលរួមប្រកួតក្នុងពានរង្វាន់ 2017 J League U-16 Challenge League ផងដែរ ដោយក្នុងវគ្គជម្រុះតាមពូលក្រុមរបស់កម្ពុជា នេះបានប្រកួតចាញ់ក្រុម Yokohama FC ២ទល់០ នៅថ្ងៃទី២៥ ខែមីនា ហើយនៅថ្ងៃជាមួយគ្នាបានយកឈ្នះលើក្រុម Hiroshima FC ១ទល់០។
ចូលដល់ថ្ងៃទី២៦ ខែមីនា បានប្រកួតចាញ់ក្រុម Kashima Antlers ដោយលទ្ធផល ១ទល់០ ហើយបន្តចាញ់ក្រុម Machida Zilvia ៣ទល់១។ យ៉ាងណាក្តីប្រកួតចុងក្រោយជាមួយក្រុម Kataller Tayama នៅថ្ងៃទី២៧ខែមីនា ត្រូវលុបចោលវិញ ដោយសារមានបញ្ហាអាកាសធាតុ៕

ចែករំលែក

បញ្ចេញយោបល់