ចិន​សាងសង់​ផ្កាយ​រណប​ដ៏​ធំ​បំផុត​នៅ​លើ​ផែនដី

ថ្ងៃពុធ ទី ២៨ កញ្ញា ២០១៦​
238

កាលពីថ្ងៃអាទិត្យប្រទេសចិនបានចាប់ផ្តើមប្រើប្រាស់ចានផ្កាយរណបដ៏ធំបំផុត ដែលមិនធ្លាប់មានលើផែនដីនិងដើម្បីសិក្សាស្រាវជ្រាវ ពីកញ្ចុំផ្កាយនានា និងស្តាប់រលកសញ្ញាពីភាវៈមានជីវិត ផ្សេងៗនៅក្រៅផែនដី ។

ទីតាំងរបស់ចានផ្កាយរណបនោះ ស្ថិតនៅភាគខាងត្បូងខេត្ត Guizhou ដែលសំបូរទៅ ដោយភ្នំនិងមានឈ្មោះថា Five-hundred-meter Aperture Spherical Telescope (FAST)និងមានរហស្សនាមថា Tianyan ដែលមានកម្ពស់៥០០ម៉ែត្រ ខ្ពស់ជាងផ្កាយរណបសង្កេត តារារបស់ប្រទេស Puerto Rico ដែលមានកម្ពស់៣០៥ម៉ែត្រ ដែលគ្រងកំណត់ត្រាផ្កាយរណបខ្ពស់ជាងគេបំផុតក្នុងពិភពលោក ។ តែពេលនេះម្ចាស់កំណត់ត្រាថ្មីត្រូវបានមកប្រទេសចិន ។

Tianyan បានចំណាយពេលក្នុងការសាងសង់៥ឆ្នាំ អស់ទឹកប្រាក់១៨០លានដុល្លារអាមេរិក និងចានផ្កាយរណបមានទំហំ៧០០០០ម៉ែត្រការ៉េ ដោយផ្គុំពីបន្ទះរាងត្រីកោណចំនួន៤៤៥០បន្ទះ ដែលក្នុងមួយបន្ទះប្រវែង១១ម៉ែត្រ ដើម្បីបញ្ជូនរលកវិទ្យុទៅផ្នែកកណ្តាលនៃចានផ្កាយរណបដែលមានទម្ងន់៣០តោន ។ ប្រសិនបើប្រៀបធៀបទំហំរបស់ចានផ្កាយរណបនោះ វាស្មើនឹងទីលានបាល់ទាត់ចំនួន៣០ ។

អ្នកអវកាសនឹងប្រើប្រាស់វាដើម្បីតាមដានអង្កេតកញ្ចុំផ្កាយ Milky Way ដែលមានភពផែនដីក្នុងកញ្ចុំផ្កាយនោះ និងអង្កេតកញ្ចុំផ្កាយនានាផ្សេងទៀតផងដែរ ដើម្បីចាប់រលកសញ្ញាពីភាវៈមានជីវិតក្រៅភពផែនដីប្រសិនបើមាន ។

ក្នុងថ្ងៃសម្ពោធនោះដែរលោកប្រធានាធិបតីចិន Xi Jinping ក៏បានផ្ញើសារអបអរសាទរដល់ក្រុមអ្នកវិទ្យសាស្ត្រ វិស្វករ និងបុគ្គលិកទាំងអស់ដែលបានចូលរួមក្នុងការសាងសង់ចានផ្កាយរណបយក្សមួយនេះ នឹងជូនពរដល់សកម្មភាពការងារនៅទីនោះប្រកបដោយផ្លែផ្កា និងជោគជ័យ ៕

ចែករំលែក

បញ្ចេញយោបល់