សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល នឹងជួយដល់សិស្សក្រីក្រឱ្យទទួលបានការសិក្សាដោយឥតគិតថ្លៃ ថែមទទួលបានប្រាក់ខែបន្ថែមទៀត

ថ្ងៃចន្ទ ទី ២៣ មករា ២០២៣​
9

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គោលដៅ ប្រមូលសិស្សក្រីក្រមិនបានបន្តការសិក្សាអប់រំឲ្យទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់។ ដូច្នេះបើរាជរដ្ឋាភិបាល ដោះស្រាយក្នុង ១លាន ៥សែននាក់ នឹងធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាល គ្រោងនឹងអនុវត្ដន៍គោលនយោបាយថ្មីមួយគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ ហើយថែមនឹងផ្ដល់ប្រាក់ខែអោយថែមទៀត យ៉ាងយូរអនុវត្តនៅដើមឆ្នាំក្រោយ៕

ចែករំលែក

បញ្ចេញយោបល់