សម្តេចតេជោ ហ៊ុន សែន ៖ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់អភិវឌ្ឍប្រទេសជាតិ

ថ្ងៃចន្ទ ទី ២៣ មករា ២០២៣​
7

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីអនុវសាសន៍របស់សម្តេចដែលបានដាក់ចេញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសលើវិស័យអប់រំ គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ ពីព្រោះធនធានមនុស្ស គឺជាគោលដៅមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស គឺដើម្បីបំពេញសេចក្តីត្រូវការសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

 

ចែករំលែក

បញ្ចេញយោបល់