កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ​គ្មាន​ពីរ Huawei P9 ពណ៌​ផ្កាឈូក​មាស បង្ហាញ​វត្តមាន ជា​ផ្លូវការ​ហើយ

ថ្ងៃអង្គារ ទី ២៧ កញ្ញា ២០១៦​
106

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមាន ជាផ្លូវការរបស់ កំពូលអធិរាជ ស្មាតហ្វូន បំពាក់កាមេរ៉ាភ្លោះ Leica គ្មានពីរ គឺ Huawei P9 ពណ៌ផ្កាឈូកមាស  ព្រមទាំងបើកទទួលការកម្ម៉ង់ទុកមុនពីអតិថិជន និងអ្នក ប្រើប្រាស់ របស់ខ្លួន នៅសាលរោងភាពយន្តMajor Cineplex ផ្សារទំនើបអ៊ីអន។

ក្រោយពេលធ្វើការអភិវឌ្ឍខ្លួននិងបង្កើតប្រវត្តិសាស្ត្រថ្មីដែលនាំយកបច្ចេកវិទ្យាកាមេរ៉ា Leica មកប្រើក្នុង ស្មាតហ្វូន រួមជាមួយនឹងអេក្រង់ទំហំទំហំ 5.2 អ៊ិញFull HD Resolution, កាមេរ៉ាភ្លោះ ទំហំ១២ មេហ្គាភិចសែល អាចថតរូបបានស្អាតច្បាស់ទោះជានៅក្នុងទីកន្លែងពន្លឺតិចឬងងឹតក្តី និងធាតុផ្សំពិសេសៗមួយចំនួនទៀត បានធ្វើឲ្យ ហ័រវៃ P9 ទទួលបានពានរង្វាន់       European  Consumer Smartphnone 2016-2017 ពី EISA ដែលជាពានរង្វាន់លើរូបភាពនិង សម្លេងពីសហភាពអឺរ៉ុប។

ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Huawei បានបញ្ចេញនូវ កំពូលអធិរាជ ស្មាតហ្វូន Huawei P9 ពណ៌ផ្កាឈូកមាសមួយទៀត បន្ថែមពីលើពណ៌មាសនិងប្រផេះ។ ក្រុមហ៊ុនរំពឹងថាការបង្ហាញខ្លួនរបស់ P9 ពណ៌ផ្កាឈូកមាសនៅកម្ពុជា នឹងជាព្រឹត្តការណ៍មួយ ដែលនឹងធ្វើឲ្យទីផ្សារស្មាតហ្វូនកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពប្រណីត និងស្រស់ស្អាត នៃពណ៌របស់វា។

លោក Jason នាយក Huawei Mobile Device ប្រចាំកម្ពុជា   បានមានប្រសាសន៍ថា៖ « មូលហេតុដែល ក្រុមហ៊ុនHuawei នាំយក P9 ផ្កាឈូកមាស មកកាន់កម្ពុជា គឺព្រោះតែយើងចង់ផ្តល់ជូនអតិថិជននូវជម្រើសពណ៌ថ្មីមួយផ្សេងទៀតដល់ពួកគាត់។ យើងពេញចិត្តនឹងផ្តល់នូវជម្រើសជាច្រើនដល់អតិថិជនរបស់យើង។ រហូតមកទល់ ពេលនេះ  យើងមាន  P9 ពណ៌មាស ប្រផេះ ហើយពេលនេះគឺពណ៌ផ្កាឈូកមាស។»

សូមបញ្ជាក់ផងដែរថា HuaweiP9 ផ្កាឈូកមាស ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នក ប្រើប្រាស់កម្ពុជា ដោយទទួលបានការបញ្ជាទិញទុកមុនរតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile Cambodia លើសពីការរំពឹងទុក។ ហើយអ្វីដែលពិសេសនោះ គឺការបញ្ជាទិញ នាថ្ងៃនេះ នឹងមានការផ្តល់ជូនបន្ថែមដល់អតិថិជន មានដូចជា ជើងកាមេរ៉ាថតរូប (Tripod + Selfie + Remote control)
និង ស្រោមទូរស័ព្ទ Original ។ លើសពីនេះទៀត អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P9 ទាំងអស់ អាចរីករាយនឹងការផ្តល់ជូន ជាច្រើនពីដៃគូសហការរបស់ Huawei គឺ Smart Axiata។

រាល់ការជាវ HuaweiP9 ពណ៍ផ្កាឈូកមាស ក៏ដូចជាពណ៌ផ្សេងទៀត លោកអ្នកនឹងទទួលបាន ការប្រើប្រាស់គម្រោង Power+ ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយ រហូតដល់ 16 សប្តាហ៍ព្រមទាំងលេខពិសេសមួយ ដើម្បីទទួលបានការរីករាយ ជាមួយអ៊ិនធឺណែតល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ដែលពិតជាសក្តិសមជាមួយ Huawei P9។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ http://consumer.huawei.com/kh/index.htm

ទូរស័ព្ទ Hotline ផ្នែកសេវាកម្ម: ចុចលេខ 1800206688 រួចចុចបញ្ជូន (ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ក្នុងគណនី)។

 

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer

Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com

f1dc7248-d4e9-41bd-97d4-b0b5765d790f ee4554de-8b2a-4535-a124-f3da5e96895d 40564920-6e16-4d82-9165-a4eb9726128a 2b7bbae0-5434-432d-b1cc-c07d11506be4 9cbabb88-2b47-414a-8320-e281def52d58 46d0e65b-f934-41b9-a0b3-5b1de145ce2b 7802f6a1-7c08-4542-ad57-29f541af9311

ចែករំលែក

បញ្ចេញយោបល់