សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាជិកអាស៊ានទាំងអស់ នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា

ថ្ងៃសុក្រ ទី ១១ វិច្ឆិកា ២០២២​
22

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យស្លោកមួយឃ្លាបានពោលថា គ្រោះមហន្តរាយនិងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស។ សម្តេចតេជោ បានបន្តថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា សមាជិកអាស៊ានទាំងអស់ យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្នដែរ៕

ចែករំលែក

បញ្ចេញយោបល់