Google រក្សា​សារ​របស់​អ្នកជា​រៀង​រហូត

ថ្ងៃចន្ទ ទី ២៦ កញ្ញា ២០១៦​
116

ក្រុមហ៊ុន Google បានបង្កើតកម្មវិធីថ្មីឈ្មោះ Allo chat app ដែលរក្សាសាររបស់អ្នករហូត ឬអ្នកសម្រេចចិត្តលុប ឬកំណត់រយៈពេលក្នុងការលុបសារនោះ ចោលដោយខ្លួនឯង។ ម្យ៉ាងទៀតវា មានលក្ខណៈពិសេសប្លែកពីគេនៅត្រង់ Smart Replies ដែលមានក្រុមអ្នកជំនួយរបស់ក្រុមហ៊ុន Google ដល់ការផ្កល់យោបល់ក្នុងការសន្ទនារបស់អ្នក ។ ហេតុនេះដើម្បីឲ្យកម្មវិធីនេះដំណើរការទៅបានអ្នកប្រើប្រាស់ Allo ត្រូវដោះដូរនឹងសិទ្ធិឯកជនរបស់ខ្លួន ។

ក្រុមហ៊ុនបញ្ជាក់ថាបច្ចេកវិទ្យា Smart Reply (ការឆ្លើយតបដ៏ឆ្លាតវៃ) នឹងដំណើរការកាន់តែល្អប្រសើរ ប្រសិនបើមានកំណត់ត្រាសាររបស់អ្នកប្រើប្រាស់កាន់តែច្រើន ។ ឆ្លងតាមកម្មវិធីដែលសុំមិនរក្សាកម្មសិទ្ធិឯកជន នាំឲ្យមានភាពងាយស្រួលដល់ក្រុមហ៊ុន Google ក្នុងការគេចផុតពីបញ្ហាជាមួយរដ្ឋាភិបាលនានានៅលើពិភពលោក ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនថា «យើងនឹងផ្តល់តម្លាភាព និងគ្រប់គ្រង់ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងកម្មវិធី Google Allo តែប៉ុណ្ណោះ» ។

លោកស្រី Eva Galperin ដែលជាអ្នកវិភាគគោលនយោបាយពិភពលោក និយាយថា អ្នកប្រើប្រាស់ Google Allo អាចជ្រើសរើសយកការរក្សាសិទ្ធិឯកជនទាំងស្រុង ឬយកការរក្សាសិទ្ធិឯកជន ខ្លះៗតាមចិត្ត តែចំណុចដែលពិសេសត្រង់ថា បើទោះជាអ្នកប្រើប្រាស់កម្មវិធីនេះជ្រើសរើសខុស ឬយ៉ាងណានោះ ក៏នៅតែមានសុវត្ថិភាពក្នុងការប្រើប្រស់កម្មវិធីនេះដែរ ៕

e85b0213-9a56-4fc9-aa51-b4ffe9f3b399

ចែករំលែក

បញ្ចេញយោបល់