សម្តេចតេជោ ហ៊ុន សែន ៖ មានកត្តាជាច្រើនរារាំងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងឆ្នាំ២០៥០

ថ្ងៃព្រហស្បតិ៍ ទី ៦ តុលា ២០២២​
8

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា គោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ដំណូលខ្ពស់ ស្របពេលមានកត្តាជាច្រើនបានរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចតេជោចោទសួរថា តើសម្រេចបានឬទេ? ក្នុងសភាការណ៍ដែលមានការរារាំងជាច្រើន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បន្តថា កត្តារារាំងអភិវឌ្ឍសេដ្ខកិច្ចនេះហើយ ជាអ្វីដែលយើងត្រូវលើកយកមកពិភាក្សាគ្នា និងធ្វើការពិនិត្យឡើងវិញប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្របទៅនឹងបច្ចុប្បន្នភាពដែលបានកំពុងជួបនឹងបញ្ហាប្រឈមទៅនឹងវិបត្តិជាច្រើនដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិប្រេងឡើងថ្លៃ, វិបត្តិស្បៀងអាហារ បញ្ហាទណ្ឌកម្ម ដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងការបំរែបំរួលអាកាសធាតុយ៉ាងគំហុក ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ថួតជាដើម៕

ចែករំលែក

បញ្ចេញយោបល់