សម្តេចតេជោ​ ហ៊ុន​ សែន​៖​ រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរេីសំណង់ពលរដ្ឋ​ នៅក្នុងភូមិព្រះដាក់នៅឡេីយនោះទេ

ថ្ងៃព្រហស្បតិ៍ ទី ៦ តុលា ២០២២​
5

ព្រឹកថ្ងៃព្រហស្បតិ៍​ ទី៦ ខែតុលា ឆ្នាំ២០២២​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានលេីកឡេីងថា​ រាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយខាងកេីត​ ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់​ ៣០ម៉ឺនម៉ែត្រគូប។ ហេីយការស្តារនេះគឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះដែលរស់នៅភូមិព្រះដាក់។ ក្នុងនោះផងដែរ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរេីសំណង់ពលរដ្ឋ​ នៅក្នុងភូមិព្រះដាក់នៅឡេីយនោះទេ៕

ចែករំលែក

បញ្ចេញយោបល់