បច្ចេកវិទ្យា​គមនាគមន៍​ជួយ​ដល់​ការ​ហោះហើរ

ថ្ងៃព្រហស្បតិ៍ ទី ២២ កញ្ញា ២០១៦​
150

អជ្ញាធរអាកាសចរជាតិសហរដ្ឋអាមេរិក(FAA) បានប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រថ្មីដែលអាចជួយឲ្យការហោះហើរដល់គោលដៅកាន់តែសុវត្ថិភាពនិងដល់គោលដៅឆាប់រហ័ស។

DataCommឬបណ្តាញកុំព្យូទ័រដែលជាបច្ចេកវិទ្យាប្រព័ន្ធគមនាគមន៍ថ្មីនឹងត្រូវយកមកជំនួយដល់ការទាក់ទងក្នុងការសន្ទនារវាងអ្នកបើកបរយន្តហោះ និងទីបញ្ជាគ្រប់គ្រងការហោះហើរ ។ ប្រព័ន្ធថ្មីនេះនឹងផ្ញើសារជាឯកសារកុំព្យូទ័រនឹងបញ្ជូនពីផ្លូវហោះហើរ ផ្លូវអាកាស និងអាកាសធាតុដោយផ្ទាល់ទៅដល់កន្លែងបើកបរយន្តហោះតែម្តង ។ ការបញ្ជូនសារនឹងត្រូវបានកាត់ផ្តាច់ លុះត្រាតែការសន្ទនាដោយពាក្យពេចន៍រហូតរយៈពេល១៥នាទីទៅ២០នាទី តែការបញ្ជូនវិញត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលវាពិតជាបានធ្វើឲ្យមានការផ្លាស់ប្តូរជាខ្លាំង ។ ជាពិសេសជាការដោះស្រាយបញ្ហាពេលមានហេតុការណ៍កើតឡើងដោយចៃដន្យ ។ លោក Michael Huerta ជាមន្ត្រី FAA និយាយថា នៅពេលអ្នកព្យាយាមរកផ្លូវថ្មី ដើម្បីហោះហើរ វាជារឿងសំខាន់ព្រោះអ្នកប្រហែលជា មនុស្សតែម្នាក់គត់ដែលបានគេច ផុតពីអាកាសធាតុនៅខាងមុខ ។

នៅពេលមានខ្យល់ព្យុះ យន្តហោះត្រូវការផ្លូវហោះហើរថ្មី ជាធម្មតាទាំងអ្នកបើកបរយន្តហោះ និងអ្នកដំណើរត្រូវរងចាំ។ ហេតុនោះដើម្បីកុំឲ្យខាត់ពេលវេលាដើម្បីរង់ចាំការបញ្ជាក់ចុងក្រោយពីផ្លូវហោះហើរថ្មីនោះ ទីបញ្ជាគ្រប់គ្រង់ផ្លូវអាកាសអាចផ្ញើគំរូហោះហើរថ្មី រយៈកំពស់ នឹងល្បឿនខ្យល់ ដោយគ្រាន់តែចុចប៊ូតុង ។

តាមរយៈបច្ចេកវិទ្យាថ្មី DataComm  នោះទីបញ្ជាគ្រប់គ្រង់ផ្លូវអាកាសអាចបញ្ជូនព័ត៌មានទៅឲ្យយន្តហោះបានច្រើនក្នុងពេលតែមួយ។ លើសពីនេះទៅទៀតទីបញ្ជារគ្រប់គ្រងផ្លូវ អាកាសអាចតាមដាននៅគ្រប់កន្លែងដែលគេចង់ដឹងដើម្បីធានាថាប្រតិបត្តិការនៃការហោះហើររបស់យន្តហោះបើកបរដោយសុវត្ថិភាព ។

លើសពីនេះទៅទៀតព័ត៌មាននៃការបញ្ជូនផ្ទាល់ត្រូវបានកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលកើតឡើងពីកំហុសក្នុងទំនាក់ទំនងគ្នា។ លោក Jim McAllister ដែលជាមន្ត្រី FAA ផ្នែកគ្រប់គ្រង់ផ្លូវអាកាសនិយាយថា យើងពិតជាបានបង្កើនផ្នែកប្រព័ន្ធសុវត្ថិភាពរបស់យើង ។ ការបញ្ជូនព័ត៌មាននៅលើកក្រោយនោះយើងលែងប្រើប្រាស់រលក់វិទ្យុទៀតហើយ ព្រោះវាអាចមានកំហុស ឬរាំងស្ទះ ប្រសិនបើរលកវិទ្យុត្រូវបានបាំងដោយអគារ ។

នៅដំណាច់ឆ្នាំនេះ អាកាសយានដ្ឋានចំនួន៥០ នឹងត្រូវបំពាក់បច្ចេកវិទ្យាថ្មីនេះ ៕

ចែករំលែក

បញ្ចេញយោបល់