ដំឡើង iOS 10 ធ្វើ​ឱ្យ​ទូរស័ព្ទ iphone អ៊ែ​រ័​រ

ថ្ងៃអាទិត្យ ទី ១៨ កញ្ញា ២០១៦​
85

មានអ្នកប្រើប្រាស់ទូរស័ព្ទ iphone ជាច្រើនគាំងបន្ទាប់ពីពួកគេដំឡើងម្មវិធី iOS 10 នឹងបានទទួលសារប្រាប់ថាអ៊ែររ័រ(error) ដោយសារទូរស័ព្ទត្រូវបញ្ចូលកម្មវិធីជាថ្មី ។ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា បញ្ហាទាំងនោះត្រូវបានគេដោះស្រាយរួចរាល់ហើយ ។

កាលពីថ្ងៃអង្គារមុននេះក្រុមហ៊ុនApple បានចេញកម្មវិធីថ្មីបំផុតរបស់ខ្លួន iOS 10 សម្រាប់ ទូរស័ព្ទ ហើយក៏មានអ្នកប្រើប្រាស់បានដំឡើងកម្មវិធីថ្មីនោះថាមានបញ្ហា ។ បើទោះជាការដំឡើងកម្មវិធីនោះធ្វើឡើងតាមប្រព័ន្ធ Wi-Fi តែ Iphone បានបង្ហាញពីកំហុសលើកម្មវិធីថ្មីនោះ ដោយបានប្រាប់ថា អ្នកត្រូវដោតទូរស័ព្ទរបស់អ្នកជាមួយកុំព្យូទ័រ ហើយចូលទៅក្នុងកម្មវិធី iTunes ។ បន្ទាប់ពីបានដោត ជាមួយកុំព្យូទ័ររួចរាល់ហើយ លើអេក្រង់កុំព្យូទ័រក៏លោតបង្ហាញថាធ្វើខុសដោយប្រាប់ថាវាមានបញ្ហាជាមួយនឹងទូរស័ព្ទ Iphone ហេតុនេះទូរស័ព្ទ Iphone ត្រូវបញ្ចូលកម្មវិធីឡើងវិញ(restore) ឬដំឡើងកម្មវិធីថ្មី (update) ។ តាមរយៈសារមួយនេះបង្ហាញថា ប្រសិនបើមានបញ្ហានៅពេលដំឡើងកម្មវិធីថ្មីនោះអ្នកត្រូវបញ្ចូលកម្មវិធីឡើងវិញ ។ មានន័យថារាល់ឯកសារក្នុងទូរស័ព្ទទាំងអស់រួមទាំងកម្មវិធី ផ្សេងៗដែលអ្នកបានបញ្ចូលរួចរាល់ត្រូវលុបចោល ។

ក្រុមហ៊ុនបានចេញសេចក្តីប្រកាសព័តិ៍មានថា យើងមានបទពិសោធន៍គ្រប់គ្រាន់ទៅលើបញ្ហាតិចតួចជាមួយនឹងដំណើរការដំឡើងកម្មវិធីថ្មី ហើយវាក៏ជះឥទ្ធិពលលើចំនួនតិចតួច ដល់អ្នកប្រើប្រាស់ក្នុងអំឡុងមួយម៉ោងដំបូងបន្ទាប់ពីក្រុមហ៊ុនដាក់ឲ្យដំណើរការកម្មវិធីថ្មីនោះ ។ សម្រាប់អ្នកដែលមានបញ្ហាគួរតែភ្ជាប់ទូរស័ព្ទជាមួយកុំព្យូទ័រ ហើយដំឡើងកម្មវិធីតាម iTunes ឬ ទាក់ទង់មកក្រុមហ៊ុនផ្នែក AppleCare ដើម្បីជួយដោះស្រាយ ៕

ចែករំលែក

បញ្ចេញយោបល់