កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃព្រហស្បតិ៍ ទី ១១ សីហា ២០២២​
22

(ភ្នំពេញ)៖ កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ។
ខាងក្រោមនេះ គឺជាការដកស្រង់ខ្លឹមសារចេញពីអត្ថបទ / ការវិភាគ / យោបល់ ដែលបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន៖
Cambodia Congratulated, Highly Appreciated for Successfully Hosting 55th AMM and Related Meetings
ចែករំលែក

បញ្ចេញយោបល់