អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើ់ងថា៖ អ្នកដឹងទេថា កម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

ថ្ងៃអង្គារ ទី ៩ សីហា ២០២២​
30

 

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូផ្លូវការមួយ មានរយៈពេលជាង៨នាទី ក្រោមចំណងជើងថា៖ អ្នកដឹងទេថា កម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

វីដេអូនេះ បានរំលេចឱ្យឃើញនូវភាពអស្ចារ្យរបស់កម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមថា ជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិច្រើនប្រភេទ ទាំងរ៉ែមាស ត្បូងមានតម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយកត្តាអាកាសធាតុក៏អំណោយផលល្អដល់ការរស់នៅរបស់មនុស្ស សត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។

លើសពីសម្បត្តិធម្មជាតិដ៏សំបូរបែបដែលរៀបរាប់មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែលមាននូវសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានបន្សល់ទុកពីដូនតាមក។
តាមរយៈវត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និងសម្បត្តិវប្បធម៌ទាំងរូបិយ និងអរូបិយជាច្រើនអនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជាពិតជាប្រទេសដែលមានអារ្យធម៌ដ៏រុងរឿងគួរជាទីមោទន។ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បីរន្ទីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះ បើទោះបីប្រជាជាតិខ្មែរបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏គួរឱ្យសោកស្តាយនិងរន្ធត់នៅចុងសតវត្សទី២០កន្លងទៅនេះក្តី។

អ្វីៗដែលកម្ពុជាមាន ក៏សម្រាប់ «យុវជន ត្រូវចងចាំ និងដឹងច្បាប់នូវកត្តាប្រវត្តិសាស្ត្រ» និង ជាពិសេសបំផុតនោះលើតួនាទីស្នូលជាយុទ្ធសាស្ត្រនិងមិនអាចខ្វះបានរបស់សម្តេចតេជោក្នុងបរិបទនៃ សង្គមកម្ពុជាទាំងនៅក្នុងកាលះទេសះចំពោះមុខ និងក្នុងរយៈពេលមធ្យម ក៏ដូចជាក្នុងបរិយាកាសនៃភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិដ៍តានតឹងនិងផុយស្រួយនេះផងដែរ ហើយក្នុងន័យនេះ ក៏ជាការបញ្ជាក់ដែរថា ប្រទេសកម្ពុជា សម្រាប់ស្ថានភាពសង្គមជាតិនាពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មីដែលជាសរសរទ្រូងរបស់ប្រទេសជាតិ តើពួកគេយល់យ៉ាងណាដែរ ហើយត្រូវរួមចំណែកធ្វើអ្វីខ្លះ ដើម្បីថែរក្សាឱកាសមាស និងដើម្បីអនាគតរបស់ពួកគេ?
ស្ថានភាពល្អប្រសើរនៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ ថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ថាពិតជាមានទេពកោសល្យក្នុងការ ដឹកនាំខ្ពស់ និងមានភាពបត់បែនដ៏ឈ្លាសវៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ សម្តេចតេជោ ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិនថាតែរឿងក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ សម្តេចពិតជាមានសមត្ថភាពដឹកនាំខ្ពស់មិនធម្មតា ដែលអាចឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើសកលលោក។

បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជាពិតជាមានសំណាងធំណាស់ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាពសុខសប្បាយ និងទទួលបានភាពរីចំរើនតទៅមុខទៀត៕
សូមគោរពអញ្ជើញទស្សនាវីដេអូ៖

ចែករំលែក

បញ្ចេញយោបល់