សម្តេចតេជោ ហ៊ុន សែន ៖ មូលហេតុដែលយេីងអាចរៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាន ដោយសារកត្តាសុវត្ថភាព សន្តិភាព និងស្ថិរភាពនយោបាយ

ថ្ងៃសុក្រ ទី ៥ សីហា ២០២២​
7

នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំ កិច្ចប្រជុំរដ្ឋមន្រី្តការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅពេលនេះ ខណៈដែលកិច្ចប្រជុំនារយៈពេលកន្លងមកបានអាក់ខានធ្វើដោយផ្ទាល់ ដោយសារកត្តាកូវីដ-១៩។ សម្តេចបានបន្ថែមទៀតថា មូលហេតុដែលយេីងអាចរៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាន នៅពេលនេះ គឺដោយសារកត្តាសុវត្ថភាព សន្តិភាព និងស្ថិរភាពនយោបាយ៕

ចែករំលែក

បញ្ចេញយោបល់