សម្តេចតេជោ ហ៊ុន សែន៖ កុំចាំបាត់បង់សន្តិភាព ទើបខំប្រឹងស្វែងរកឱ្យសោះ

ថ្ងៃសុក្រ ទី ៥ សីហា ២០២២​
13

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលសំខាន់បំផុតដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានបាន គឺកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវប្រឹងប្រែងក្នុងការថែរក្សាការពារសន្តិភាពឱ្យបាន កុំចាំបាត់បង់សន្តិភាព ទើបខំប្រឹងស្វែងរក ព្រោះសន្តិភាពវាទាក់ទងនឹងជីវិតរបស់ប្រជាជនយើង និងការអភិវឌ្ឍន៍៕

ចែករំលែក

បញ្ចេញយោបល់