ក្នុងត្រីមាសទីបីនេះក្រុមហ៊ុន Intel កើនឡើងនូវប្រាក់ចំណូលរបស់ខ្លួន ហើយវាក៏ជាសញ្ញាបង្ហាញពីការកើនឡើងផ្នែកទីផ្សារកុំព្យូទ័រផងដែរ ។
ក្រុមហ៊ុនផលិត chip ដ៏ធំនេះបាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី៣មានចំនួន១៥,៦ពាន់លានដុល្លារអាមេរិក ។ ការកើនឡើងនៃប្រាក់ចំណូលនោះដោយសារការកើនឡើងនៃតម្រូវការពីដៃគូពាណិជ្ជកម្មផ្នែកកុំព្យូទ័រ ហើយវាបានផ្តល់សញ្ញាវិជ្ជមាននៃតម្រូវការកុំព្យូទ័រកាន់តែច្រើននាពេលខាងមុខ ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានកើនឡើង៦ភាគរយក្នុងឆ្នាំនេះ ។ លោក Brian Krzanichប្រធាននាយកប្រតិបត្តិ Intel បានធ្វើឲ្យក្រុមហ៊ុនស្ថិតក្នុងតួនាទីដ៏សំខាន់នៃដំណើរការផលិត chip សម្រាប់កុំព្យូទ័រ ហើយនៅតែបញ្ជាក់ថា ទោះយើងស្ថិតក្នុងសម័យ បច្ចេកវិទ្យាថ្មីយ៉ាងណាក៏ដោយ ក៏សម័យកាលកុំព្យូទ័រមិនត្រូវបានគេទាត់ចោលនោះដែរ ។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុននៅតែទទួលបានប្រាក់ចំណូលដ៏ធំធេងពីការលក់chips កុំព្យូទ័រដដែរ ៕