សម្តេចតេជោ ហ៊ុន សែន៖ អ្នកវាយប្រហារសម័យតេជោ លិចទឹក មិនត្រូវនោះទេ

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
8

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលវាយប្រហារថា សម័យតេជោ រថយន្តលិចទឹក ជាប់ភក់នោះគឺមិនត្រឹមត្រូវទេ ព្រោះបើយើងក្រឡេកថយក្រោយ នៅសម័យក្រោយឆ្នាំ១៩៧៩ កម្ពុជារកកង់ជិះមិនចង់បានផង កុំថាឡើយមានឡានលិចទឹក ឬម៉ូតូជាប់ភក់នោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅសម័យក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ អ្នកមានកង់១ ស្មើនឹងមានម៉ូតូ១ ហើយអ្នកមានម៉ូតូ១ ស្មើនឹងមានរថយន្តមួយនៅសម័យតេជោនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យយុវជនសម័យតេជោនេះ បើចង់ដឹងការពិត សុំទៅសួរយាយតាឪពុកម្តាយថា តើក្រោយឆ្នាំ១៩៧៩ កម្ពុជាយើងមានអ្វីខ្លះ? ពោលគឺរកតែស្បែកជើងពាក់ស្ទើរតែមិនបានផង៕

ចែករំលែក

បញ្ចេញយោបល់