សម្ដេចតេជោ ហ៊ុន សែន ប្រកាសឯកភាពឲ្យរថយន្តចង្កូតស្ដាំទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
19

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ប្រកាស ឯកភាពតាមសំណើរបស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយ មិន តម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យ មាន ការ នាំចូល រថយន្ត ចង្កូត ស្តាំ ចូល មក ព្រះរាជាណាចក្រកម្ពុជា ជាថ្មីឡើយ។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ៕

ចែករំលែក

បញ្ចេញយោបល់