សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី បន្តប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
18

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ-១៩ ហាក់ដូចជារីករាលដាលឡើងវិញហើយ ដូចនេះសម្តេច ជំរុញឱ្យប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី បន្តប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ដោយមិនត្រូវធ្វេសប្រហែសជាដាច់ខាត។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ ហាក់ដូចជាងើបឡើងវិញហើយ រហូតដល់នៅតំបន់អឺរ៉ុប និងអ៊ីតាលី បានហៅថា ជារលកទី៧ ដែលវាចាប់ផ្តើមឆ្លងឡើងវិញមិនធម្មតា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បញ្ហាកូវីដ-១៩នេះ ទាមទារឱ្យប្រជាពលរដ្ឋយើង ធ្វើការប្រុងប្រយ័ត្នសារជាថ្មីម្តងទៀត។ កីឡាករកីឡាការិនី ត្រូវរៀបចំខ្លួនឱ្យបានម៉ត់ចត់ ក្នុងការថែរក្សាសុខភាពដើម្បីធានាថា ពួកគាត់មិនមានការឆ្លង ហើយអាចចូលរួមប្រកួតបាន៕

ចែករំលែក

បញ្ចេញយោបល់