សម្តេចតេជោ ហ៊ុន សែន ៖ អ្វីដែលសំខាន់នោះគឺ ការគោរពលក្ខខ័ណ្ឌនៃការប្រកួត ដោយមិនប្រេីសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
11

នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លៃងថា ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបានមិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះគឺ ការគោរពលក្ខខ័ណ្ឌនៃការប្រកួត ដោយមិនប្រេីសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់