សម្តេចតេជោ ហ៊ុន សែន៖ តាមរយៈការបោះឆ្នោត ឆ្លុះបង្ហាញថា ប្រជាជនគាំទ្រសន្តិភាពនិងការអភិវឌ្ឍន៍

ថ្ងៃសុក្រ ទី ១ កក្កដា ២០២២​
13

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានអត្ថន័យច្បាស់លាស់ជាសារបញ្ជាក់ថា ប្រជាជន គាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍន៍។សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាង ៧៤% ជាចំនួនច្រើន ដែលបានជាង៨០%នៃអាសនៈសរុប និងជាង៩៩% នៃតំណែងមេឃុំ-ចៅសង្កាត់ទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព ហើយសម្តេច សង្ឃឹមថា ប្រជាជន នឹងផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣បន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់