ពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្ត

ថ្ងៃព្រហស្បតិ៍ ទី ២៣ មិថុនា ២០២២​
5

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោកគង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត, លោក ស៊ឹមប្រឹមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលក្រុង ស្រុក, និងលោក លោក ស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នំាង បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារនិង គណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់ តាមរយៈការឆ្លុះបញ្ចាំង និងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំ គ្រប់គ្រង អប់រំ ទាំងលើទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាព សម្របសម្រួល និង ការអនុវត្តផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គឹ្រះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀន ស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍធនធានគ្រូបង្រៀន។

ក្នុងនោះ លោកអភិបាលរងខេត្ត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងយកចិត្តទុកដាក់ចំពោះលើការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងគុណធម៌។

លោកបានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំដែលអនុវត្តនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩ -២០២៣ មានគោលនយោបាយអប់រំ២គឺ ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន សមធម៌និងបង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានោះដែរ សន្និបាតអប់រំ ពិតជាបានឆ្លុះបញ្ចាំង អំពីបរិបទនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធី ស្តានិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនិងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដែលរាជរដ្ឋាភិបាល បានដាក់ចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ា នៃកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យអប់រំយុវជននិងកីឡា ជារបស់យើងទាំងអស់គ្នា និង ទាំអស់គ្នាដើម្បីការអប់រំ៕

ចែករំលែក

បញ្ចេញយោបល់