ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយ។
ចំពោះការងារដែលនៅសេសសល់មួយចំនួនទៀតដូចជា ជួសជុលពង្រឹងរចនាសម្ពន្ធជញ្ជាំងផ្នែកខាងលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើគ្រោងដែកពីខាងក្នុង ដើម្បីទប់ទ្រលំនឹងតួប្រាសាទ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ៕