កោះកុង÷ លោក សុខ សុទ្ធី អភិបាលរង តំណាងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។
សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង៕