សម្ដេចតេជោ  ហ៊ុន សែន៖ នៅតែអនុវត្តគោលការណ៍ទេសចរណ៍វ៉ាក់សាំងដដែល

ថ្ងៃអង្គារ ទី ១៧ ឧសភា ២០២២​
12

សម្ដេចតេជោ  ហ៊ុន សែន បានថ្លែងថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និងធ្វើចត្តាឡីស័ក៧ថ្ងៃ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែ លពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្ដេចតេជោ  ហ៊ុន សែន បានបញ្ជាក់ថា ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយគឺចូលមកកម្ពុជាគឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និងចត្តាឡីស័កឡើយ។ សម្តេច ក៏បានបន្តថា បើសិនជាទេសចរ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មិនគួរបោះទិដ្ឋាការឱ្យដែរ។

សម្ដេចតេជោ  ហ៊ុន សែន ក៏បានបញ្ជាក់ថា បើសិនជាកម្ពុជាយើងមិនបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលានោះទេ ប្រហែលជាយើងនឹងជួបគ្រោះមហន្តរាយធំជាងនេះជាមិនខានដោយសារយើងពុំមានភាពស៊ាំសហគមន៍។

សម្ដេចតេជោ  ហ៊ុន សែន ក៏បានបង្ហាញមោទនភាពចំពោះការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អាចជោគជ័យទៅបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ៕

 

ចែករំលែក

បញ្ចេញយោបល់