សម្តេចតេជោ ហ៊ុន សែន៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើឲ្យអត្រាឆ្លងធ្លាក់ដល់កម្រិតសូន្យ មិនមែនជារឿងចៃដន្យឡើយ

ថ្ងៃអង្គារ ទី ១៧ ឧសភា ២០២២​
23

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ មិនមែនជារឿងចៃដន្យនោះឡើយ គឺបានមកពីការគ្រប់គ្រងចាត់ចែងដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប។ ទោះយ៉ាងណាសម្តេចថា កម្ពុជាអាចយកឈ្នះលើសមរភូមិកូវីដ១៩ តែមិនទាន់អាចយកឈ្នះលើសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩ នៅឡើយទេ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់កូនៗ ក្មួយៗ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលអ្នកខ្លះជាគ្រូពេទ្យរួចហើយ អ្នកខ្លះទៀតគឺកំពុងតែសិក្សា ដែលបានសម្រេចចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំង កូវីដ-១៩ ដើម្បីជួយជីវិតប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះ បងប្អូន កូន ក្មួយ ក្រុមគ្រូពេទ្យ ពិសេស អរគុណចំពោះ ឪពុក ម្ដាយ ប្ដី ប្រពន្ធ កូន ដែលព្រមលះបង់ពេលវេលានៃការមិនបានរួមរស់ជុំគ្នា អនុញ្ញាតឲ្យ ឪពុក ម្ដាយ កូន ប្ដី ប្រពន្ធ ចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ៕

ចែករំលែក

បញ្ចេញយោបល់